Ad Code

លោក​ជំទាវ​ម៉ែន សំអន ​​ សាទរ​បេក្ខភាព​ឆ្នើម​ក្នុងការ​សូត្រ​គម្ពីរ​អាល់​គួ​អា​នុ​ល​ការី​ម​លើក​ទី​២៨ និង​ការ​ប្រលង​ចាំមាត់ លើក​ទី​២​ថ្នាក់ជាតិ​ ហើយ​បន្តទៅ​សូត្រ អន្ដរជាតិ​



ភ្នំពេញ​ ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ថ្លែង​នូវ​ការ​សាទរ​ចំពោះ​បេក្ខភាព​ឆ្នើម​ក្នុងការ​សូត្រ​គម្ពី​អាល់​គួ​អា​នុ​ល​ការី​ដើម្បី​បន្តទៅ​ប្រលង​ថ្នាក់​អន្តរជាតិ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​បែបនេះ ​ខណៈ​អញ្ជើញ ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​ការសូត្រ​គម្ពី អាល់​គូ​អា​នុ​ការី​ម​លើក​ទី​២៨ និង​ការប្រឡង​ចាំមាត់​លើក​ទី​២ គម្ពីរ​អាល់​គួរ​អា​នុ​ល​ការី​ម​ថ្នាក់ជាតិ ឆ្នាំ​២០១៩ ដើម្បី​ត្រៀម ជ្រើសរើស​បេក្ខភាព​ទៅ សូត្រ​គ​ម្ពីរ ថ្នាក់​អន្ដរជាតិ។



ពិធី​នេះ បាន​ប្រ​ព្រឹ​ត្ដ​ទៅ នៅ​វិហារ​ឥស្លាម​គីឡូម៉ែត្រ​លេខ​៩ សង្កាត់​ច្រាំង​ចំ​រេះទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃអាទិត្យ ១៣ កើត ខែមាឃ ឆ្នាំច​សំរឹទ្ធ​ស័ក​ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ កុម្ភៈ ឆ្នាំ​២០១៩។

លោក​សុះ កំ​រ៉ី ប្រធាន​គណៈកម្មាធិការ​ពិធី​សូត្រ​គម្ពីរ​អាល់​គួ​អា​នុ​ការី​ម បាន​បញ្ជាក់ថា ពិធី​សូត្រ​គម្ពីរ​របស់​សាសនា​ឥស្លាម​នេះ រៀបចំ​ដោយ​គណៈ​ដឹកនាំ​ជាន់ខ្ពស់ នៃ​សាសនិក​ឥស្លាម​កម្ពុជា សហការ​ជាមួយ ក្រសួង​ធម្មការ និង សាសនា បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ក្រោម​ប្រធានបទ “​ឥស្លាម និង​វប្បធម៌​” រយ​:​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​១៦ -១៧ ខែ កុម្ភៈ ឆ្នាំ​២០១៩​។ ក្នុងចំណោម ករី​-​ករី​អះ (​បេក្ខជន​-​បេក្ខនារី​) ចំនួន​៣៨ នាក់ មកពី​រាជធានី ខេត្ត ទូទាំងប្រទេស អញ្ជើញ​ចូលរួម​សូត្រ គណ: មេ​ប្រយោគ ក៏បាន​រកឃើញ ករី​-​ករី​អះ ជ័យលាភី​ផ្នែក​បុរស​ចំនួន ៣​នាក់ និង ជ័យលាភី​ផ្នែក​នារី ចំនួន ៣ នាក់ គឺ​ផ្នែក​បុរស លេខ​១ បាន​ទៅលើ​ករី ឈ្មោះ កៅ អី​សា មកពី​ខេត្តស្ទឹងត្រែង លេខ​២ ករី​ឈ្មោះ សុ​ប យ៉ាន អា​លី មកពី​ខេត្ដ​ក្រចេះ​និង លេខ​៣ ឈ្មោះ លឹម គ្រី​យ៉ា មកពី​ខេត្ត បាត់ដំបង ។ ចំណែក​ផ្នែក​នារី លេខ​១ ករី​អះ ឈ្មោះ ម៉ាន ម៉ា​រី​យ៉ះ មកពី​ខេត្ដ ត្បូងឃ្មុំ លេខ​២ ករី​អះ ឈ្មោះ សាន សាក់​ទី​យ៉ា​ស មកពី​ខេត្ដ កោះកុង និង លេខ​៣ ករី​អះ​ឈ្មោះ .​ឯល ទ័​រ​នី​យ៉ា​ល់ មកពី​ខេត្ត បាត់ដំបង។ រីឯ​ក្នុងចំណោម​ករី​-​ករី​អះ ប្រឡង​សូត្រ​ចាំមាត់​ចំនួន ៣​នាក់ លេខ​១ ករី​ឈ្មោះ ការី​ម សាន់ រ៉ូ​សាលី មកពី​ខេត្ត ក្រចេះ លេខ​២ ករី​ឈ្មោះ ប៊ើ រី​យ៉ា​ស់​យើ មកពី​ខេត្តកំពត និង លេខ ៣ ករី​ឈ្មោះ រឹម ណា​ស៊ី​រី​ន មកពី​ខេត្ត បន្ទាយមានជ័យ។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល ដែលមាន ក្រសួង​ធម្មការ និង សាសនា ជា​សេនាធិការ បាន​សហការ និង​គាំទ្រ​ចំពោះ​ការជួបជុំ​គ្នារ​បស់បង​ប្អូន​សាសនិក​ឥស្លាម ដើម្បី​ប្រារព្ធ​ពិធី​ប្រពៃណី​ផ្សេងៗ របស់​សាសនិក​ឥស្លាម​កម្ពុជា ស្របតាម​គោលនយោបាយ​សុខដុម​នី​កម្ម​ជាតិ និង​វប្បធម៌​ពហុ​ជនជាតិ ដែលមាន​សកម្មភាព​យ៉ាង​ផុសផុល និង​សស្រាក់សស្រាំ។

លោក​ជំទាវ​ ក៏បាន​បង្ហាញ​នូវ​ការពេញចិត្ត​ចំពោះ​ប្រធានបទ​ឆ្នាំនេះ “​ឥស្លាម និង​វប្បធម៌​” ប្រធានបទ​ទាំងអស់​ពិតជា​សមស្រប​បំផុត​សម្រាប់​បរិ​កាស​បច្ចុប្បន្ន និង​ផ្សារ ភ្ជាប់​នឹង​គោលនយោបាយ​ដែល​ត្រូវបាន​អនុវត្ត យ៉ាង​សស្រាក់សស្រាំ និង​កំពុងមាន​ចលនា​យ៉ាង​ផុសផុល នៅតាម​មូលដ្ឋាន​គ្រប់ទិសទី នៃ​ប្រទេសជាតិ​យើង​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែងបន្តថា ប្រធានបទ​ទាំងនេះ​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ និង​ចូលរួម​ក្នុង​ចលនា​រក្សា​គុណ​តម្លៃ​ជាតិ ការពង្រឹង និង​ពង្រីក​គុណធម៌ និង​សីលធម៌ ក្នុង​ជួរ​សាសនិក​ឥស្លាម ការកសាង​មោទនភាព​ជាតិ នៅ មូលដ្ឋាន សហគមន៍រ​បស់បង​ប្អូន​។ ពិតជា​សមស្រប​បំផុត​សម្រាប់​បរិ​យា​ការណ៍​បច្ចុប្បន្ន ដោយហេតុថា​ដែល​ពិតជា​បង្ហាញ​ពី​គុណធម៌​របស់​គម្ពីរ​សាសនា​ឥស្លាម ដែល​នឹងត្រូវ​ស្តែងចេញ​ជា​សកម្មភាព​ជាក់ស្តែង និង​រស់​រវើក នៅក្នុង​សហគមន៍ ឥស្លាម ក្នុងការ​ឆ្លើយតប​ទៅនឹង​បរិបទ​ពិភពលោក ជា ពិសេស​រដ្ឋាភិបាល​កម្ពុ​ជា​ចំពោះ​ប្រជាជាតិ ដែល​តែងតែ​យកចិត្តទុកដាក់​លើ​បញ្ហា​សីលធម៌​ជា​អាទិភាព​។​



​ក្នុងនាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​តាងនាម​រាជ រដ្ឋាភិបាល​កម្ពុជា លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ក៏បាន​ចូលរួម​អបអរសាទរ និង​កោតសរសើរ ចំពោះ​ជោគជ័យ និង លទ្ធផល​ល្អ ដែល​សហគមន៍​ឥស្លាម​ទទួលបាន ក្នុងការ​ចូលរួម​សូត្រ​គម្ពីរ​របស់​ករី​-​ករី​អះ តំណាង​ឲ្យ​កម្ពុជា លើ​ឆាក​អន្តរជាតិ​កន្លងមក ដែល​បាន​បង្ហាញថា កម្ពុជា ពិតមែនតែ​ជា​ប្រទេស​តូច មាន​សាសនិក​ឥស្លាម​តិចតួច​បំផុត តែ​ទទួលបាន​លទ្ធផល​ល្អ អាច​ប្រជែង​ជាមួយ​ប្រទេស​ធំៗ និង​មាន​សាសនិក​ឥស្លាម​ជាច្រើន ដែល​បា​ចូលរួម​សូត្រ​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​កោតសរសើរ​ដល់​បងប្អូន​សាសនិក​ឥស្លាម​ទូទាំងប្រទេស ដែល​បាន​ខិតខំ​ថែរក្សា​ប្រពៃណី​ដ៏​ល្អ​របស់ខ្លួន ពិសេស​ការសូត្រ​គម្ពីរ​អាល់​គួ​អាន ដែល មានការ​លំបាក​បំផុត នៅតាម​សហគមន៍ និង​គ្រួសារ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu