ភ្នំពេញ ៖ នគរបាលខណ្ឌឫស្សីកែវ បានស្រាវជ្រាវរហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទាំងយប់ រួមទាំងថ្នាំញៀន៧កញ្ចប់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុច ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា កម្លាំងជំនាញខណ្ឌសហការ ជាមួយប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សែម សរ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សម្ភារៈដកហូតរួមមាន ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀនចំនួន៧កញ្ចប់តូច។
ក្រោយឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញខណ្ឌកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments