Ad Code

រថយន្ត​ក្រុមហ៊ុន ​ដឹក​អ្នកដំណើរ​បូព៌ា​ បុក​ជាមួយ​រថយន្ត​នីសា​ន់​ខ្ទេចខ្ទីមើលសឹងមិនយល់



​ភ្នំពេញ​ ៖ ​ស្ត្រី​ម្នាក់​ ដែលជា​អ្នករួមដំណើរ​ក្នុង​រថយន្ត​នីសា​ន់​ បានទទួល​រងរបួស​ធ្ងន់ធ្ងរ​ ដោយសារតែ​ជួប​គ្រោះថ្នាក់​រថយន្ត​រថយន្ត​ក្រុង ​និង​នីសា​ន់​ ដែល​បាន​បុក​គ្នា​ពេញ​ទំហឹង​ នៅវេលា​ម៉ោង​៩​និង​៤៥​នាទី​ ថ្ងៃទី​១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ចំណុច​ផ្លូវខ្វែង​លេខ R៥ កែង​R៨ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ នៅវេលា​កើតហេតុ​ គេ​ឃើញ​រថយន្តក្រុង ពណ៌​ស ពាក់​ស្លាក​លេខ 3A-1353​ ស្វាយរៀង ជា​របស់​ក្រុមហ៊ុន​បូព៌ា​ ដឹក​អ្នកដំណើរ​ និង​រថយន្ត​នីសា​ន់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ គ​-6160 ​ភព​២ ដែល​ភាគី​ម្ខាង​បើក​ចេញ​តាមផ្លូវ​R៥​និង​ភាគី​ម្ខាង​ទៀត ​បើក​តាម​បណ្តោយ​ផ្លូវ​R៨ ​លុះ​មកដល់​ចំណុចកើតហេតុ​ មិនដឹង​ជា​មូល​ហេតុអ្វី​នោះទេ​ ស្រាប់តែ​ភាគី​ទាំង​២​គ្រឿង​នោះ​ បាន​បើក​បុក​កៀរ​គ្នា​ បណ្តាល​ឲ្យ​ភាគី​ខាង​រថយន្ត​នី​សាន់​កញ្ចាស់ ​ត្រូវ​ទទួល​របួស​ស្ត្រី​ម្នាក់​ ដែល​រួម​ដំណើរ​ក្នុង​រថយន្ត​នីសា​ន់​ តែ​ ​អ្នកបើក​ទាំងសងខាង​មិនមាន​បញ្ហា​នោះទេ​ហើយ​​រថយន្ត​ទាំង​២​គ្រឿង​នោះ ​ត្រូវ​ខូចខាត​ខ្លាំង​ខាង​រថយន្ត​នីសា​ន់​។​

​សមត្ថកិច្ច​ផ្នែក​វាស់វែង​ខណ្ឌដូនពេញ​បានបញ្ជាក់​ថា​ ករណី​គ្រោះ​នេះ​ បណ្តាលឲ្យ​​អ្នកជិះ​ក្នុង​រថយន្ត​នី​សាន់ ​របួស​១​នាក់ ភេទ​ស្រី ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត អ្នកបើករថយន្ត​ទាំង​២ មិនមាន​របួស​នោះទេ​។ ករណីនេះ​ បានប្រគល់​ឲ្យ​ជំនាញ​ចរាចរណ៍​ក្រុង​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​បន្តទៀត​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu