Ad Code

ឃាត់​ខ្លួន​ជន​សង្ស័យ​​​​​​​​៤​នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប ជនបរទេស



សៀមរាប ​៖​ កម្លាំង​នគរបាល​ចម្រុះ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ​​សហការ​គ្នា​បង្ក្រាប​ក្រុម​ចោរឆក់​កាបូប​​បាន​ចំនួន​០៤​នាក់ ​​ក្រោយ​ធ្វើ​សកម្មភាព​ឆក់​ពី​ភ្ញៀវ​បរទេស ជា​ជន​ជាតិ​ចិន ភេទ​ស្រី បានសម្រេច ​ហើយ​ព្យាយាម​រត់​គេចខ្លួន។

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ ធ្វើឡើង​នៅវេលា​ម៉ោង ២១​និង​៣០​នាទី​យប់ ថ្ងៃទី​១៤​ ខែកុម្ភៈ​ ឆ្នាំ ២០១៩​ត្រង់ចំណុច​តាម​បណ្តោយ​ផ្លូវ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​

លោក​វរសេនីយ៍ទោ នួន ស័ក្តិ​ចំរើន​រិ​ទ្ធ អធិការរង​នគរបាល​ក្រុង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ​មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​) បង្ក ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ ឆក់យក​កាបូប​ពី ភ្ញៀវ​បរទេស ជា​ជន​ជាតិចិន ភេទ​ស្រី បានសម្រេច​ហើយ ព្យាយាម​រត់គេចខ្លួន។



លោក​បន្តថា បន្ទាប់ពី​កើតហេតុ​ភ្លាមៗ កម្លាំង​នគរបាល​ចម្រុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដែល​នៅ​ឈរជើង​នៅតាម​គោលដៅ ក្បែរ​កន្លែងកើតហេតុ បានធ្វើការ​ប្រដេញ តាម​ចាប់ខ្លួន​ជនសង្ស័យ។ ចំណែក​ជនរងគ្រោះ​ជា​ជនបរទេស ក៏បាន ទៅ​រាយការណ៍ ដាក់ពាក្យ​បណ្តឹង ផងដែរ។

បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​រាយការណ៍ ពី​ជនរងគ្រោះ និង​ពិនិត្យ ស្រាវជ្រាវ​លើ​មូលដ្ឋាន​ជំនាញ​ផ្សេងៗ កម្លាំង​នគរបាល​ជំនាញ​បានកំណត់ ទីតាំង និង​អត្តសញ្ញាណ របស់​ក្រុម​ជនសង្ស័យ។

នៅវេលា​ម៉ោង​២២​និង​៤០​នាទី​យប់​ថ្ងៃខែ​ដដែល​ដោយមាន​ការឯកភាព ពី​លោកស្នងការ និង​លោកស្នងការរ​ង ទទួល​ផែន​ព្រហ្មទណ្ឌ ក៏ដូចជា​លោក​អធិការនគរបាល​ក្រុង​សៀមរាប កម្លាំង​បានសម្រេច នាំខ្លួន ជនសង្ស័យ​ចំនួន​០៤​នាក់ ដែល​កំពុង​សម្ងំ​​​លាក់ខ្លួន នៅក្នុង ផ្ទះមួយ​កន្លែង ស្ថិតក្នុង​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប មក​ធ្វើការ​សាកសួរ។

លោក​បន្តថា ជនសង្ស័យ​ទាំង​០៤​នាក់​នេះ​ទី​០១-​ឈ្មោះ ឌី លី​ហ័​រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​ធ្វើ​សកម្មភាព​លួច​ឆក់​)​។​ទី​០២-​ឈ្មោះ ចាន់ វិច្ឆិកា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​អ្នកបើក​ម៉ូតូ បំរើអោយ​សកម្មភាព​ឆក់​)​។​ទី​០៣-​ឈ្មោះ​ងួន ឆាយ​ហុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​អ្នកទទួលផល​)​។​ទី​០៤-​ឈ្មោះ​តាន់ ប៊ុនឡុង ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ (​អ្នកទទួលផល​)​។​ក្នុងនោះ ដកហូត​វត្ថុតាង​ម៉ូតូ​ចំនួន​០១​គ្រឿង (​ម៉ា​កឡេទ "Let's"​ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​1AC-7467)​ទូរស័ព្ទ​០១​គ្រឿង (​ម៉ាក Iphone8)​។​កាបូបដៃ​ពណ៌​លឿង ចំនួន​០១ និង​ទ្រព្យសម្បត្តិ ផ្សេងៗ​ទៀត​នៅក្នុង​កាបូប​របស់​ជន​រងគ្រោះ​មកវិញ។ ក្រោយពី​បាន សួរនាំ ជនសង្ស័យ តាម​នីតិវិធី​ជំនាញ ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ​បាន​សារភាព​ថា ខ្លួន ធ្លាប់ធ្វើ​សកម្មភាព​ឆក់​ជាច្រើនលើក និង​ទទួលផល កន្លងមក​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​សៀមរាប។

ក្នុងចំណោម​ជនសង្ស័យ​ទាំង​០៤​នាក់ យើង​បានធ្វើ​តេស្ត ពិនិត្យ រក​សារធាតុ​ញៀន ក្នុង​ខ្លួន ជន សង្ស័យ ជា​លទ្ធផល ឈ្មោះ ចាន់ វិច្ឆិកា និង​ឈ្មោះ ងួន ឆាយ​ហុង មាន​ផ្ទុក​សារធាតុ​ញៀន។

ជនសង្ស័យ​ និង​វត្ថុតាង ត្រូវបាន នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បី​ផ្ដន្ទាទោស តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu