Ad Code

មាន​សុវត្ថិភាព​ទាំង​០៩​ចំណុច នៅ​សាលាបឋមសិក្សា​អូរ​ស្រឡៅ​



​ឧ​ត្ត​រ​មានជ័យ​ ៖ ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ថ្លា​ត ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក អុល រុន នាយ​ប៉ុស្តិ៍ ដោយ​សហការ​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​ លោក​មេភូមិ និង​លោកនាយក​សាលា​ចុះ​ផ្សព្វផ្សាយ និង​ធ្វើ​វេទិកា​សាធារណៈ ស្ដីពី​គោល​នយោបាយ​ភូមិ​/ឃុំ​មាន​សុវត្ថិភាព​ទាំង​០៩​យ៉ាង នៅ​សាលាបឋមសិក្សា​អូរ​ស្រឡៅ ស្ថិតនៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ​ សិស្សានុសិស្ស​ ចូលរួម​សរុប​ចំនួន​១៣៣​នាក់ ស្រី​៨១​នាក់ ក្នុងនោះ​សមត្ថកិច្ច បាន​លើក​ឡើង​អំពី​ផល​ប៉ះពាល់​គ្រោះថ្នាក់​ នៃ​គ្រឿងញៀន​ និង​ច្បាប់​ ស្ដីពី​ការ​ជួញដូរ​ចែកចាយ​ និង​រក្សាទុក ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ និង​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​កុមារ ហើយ​នៅពេលនោះ សមត្ថកិច្ច​បាន​ចែកលេខ​ទូរស័ព្ទ និង​ខិត្តប័ណ្ណ​ព័ត៌មាន ចំនួន​៥០​សន្លឹក​ ជូន​ដល់​ប្រជាពលរដ្ឋ​ទៀត​ផង ដើម្បី​ងាយ​ស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ពេល​មាន​ហេតុការណ៍​កើតឡើង​ជាយថាហេតុ នៅ​ក្នុង​មូល​ដ្ឋាន​ស្រុក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu