Ad Code

លោក ឃិន ញ៉ា​ន បាន​នាំយក​អំណោយ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ចាស់​ជរា​គ្មាន​ទីពឹង​ចំនួន​៦​គ្រួសារ​



ឧ​ត្ត​រ​មានជ័យ​ ៖ នៅ​រសៀល​ថ្ងៃទី​១៥ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​នេះ លោក ឃិន ញ៉ា​ន អភិបាលរង​ខេត្ត​បាន​នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង ចំនួន​៦​គ្រួសារ ​ស្ថិតនៅ​ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​។

​ឆ្លៀត​ក្នុងឱកាស​នោះ​ ឯកឧត្ដម​ ឃិន ញ៉ា​ន បាន​មានប្រសាសន៍​ពាំនាំ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខ​ទុក្ខ​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹត្តិ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្ដេច​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា ដែល​ជានិច្ចកាល ​សម្ដេច​ទាំង​ទ្វេ​ តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខ​ទុក្ខ​ជីវភាព​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​ឡើយ​ ទោះបីជា​អំណោយ​ថ្ងៃនេះ ​មាន​ចំនួន​តិចតួច​ក្តី​ តែ​វាក៏​អាចជួយ​សម្រួល​ដល់​ជីវភាព​ការ​រស់នៅ​របស់​បងប្អូន​បាន​មួយរយៈ​ផងដែរ​។​

អំណោយ​ដែល​ផ្តល់​ជូន​នាពេលនោះ ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូ មី​មួយ​កេស​ ទឹក​ត្រី ទឹក​ស៊ីអ៊ីវ​ ត្រីខ​មួយ​យួរ​ និង​ឃី​ត​មួយកញ្ចប់​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu