Ad Code

រថយន្ត​៣​គ្រឿង បុក​គ្នា​បន្តបន្ទាប់ ​បណ្ដាលa​ឲ្យ​បាក់​បង្គោល​ភ្លើង​សូ​ឡា​១​ដើម ​



បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើត​ឡើង​រវាង​រថយន្ត​៣​គ្រឿង ​បាន​បុក​គ្នា​បន្ត​បន្តបន្ទាប់ ​បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង​សូ​ឡា​១​ដើម ​នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុង​ទីប្រជុំជន ត្រង់​ចំណុច​មុខ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ចន្លោះ​បង្គោល​ខ្សែ​ ស្ថិតនៅ​ភូមិ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ​។​

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា​ មុនពេល​កើត​ហេតុ​នោះ​ មាន​រថយន្ត​មួយ​គ្រឿង ​ម៉ាក​TOYOTA CAMRY​ឆ្លាម​ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 2A-3284 អ្នកបើក​មានឈ្មោះ ​ឈិន វ៉ូ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​ភូមិ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ បាន​បើក​ពី​ទិស​ខាងត្បូង ​ទៅ​ទិស​ខាង​ជើង​ លុះ​បើក​ចេញពី​ផ្លូវលំ​ក្រាល​គ្រោះ​ក្រហម​​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​មួយ​គ្រឿង​ ម៉ាក​LEXUS RX300 ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-4540 បើក​ដោយ​ ឈ្មោះ​ សែ ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៣ឆ្នាំ​ នៅ​ភូមិ​ច្រេស​ខាងកើត ឃុំ​ត្របែក ស្រុក​កំចាយមារ​ ខេត្ត​ព្រៃវែង បើក​ទិស​ខាង​លិចទៅ​កើត បើក​មកដល់​ចំណុចកើតហេតុ​ដែរ​ ស្រាប់តែ​បើក​ទៅបុក​នឹង​រថយន្ត​កាមរី​ឆ្លាម​ដែល​កំពុងបើក​ពី​ផ្លូវលំ​ក្រួស​ក្រហម​ឡើងមក​លើផ្លូវ​ជាតិ ​បណ្តាល​ឲ្យ​រថយន្ត​នោះ​ជ្រុល​ទៅបុក​នឹង​បង្គោល​ភ្លើង​សូ​ឡា​បាក់​១​ដើម​។ បន្ទាប់មក​ រថយន្ត LEXUS RX300 ក៏​ជ្រុល​ទៅបុក​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​ ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2C-4802 បើក​ដោយ​ ឈ្មោះ អឿន ចិន្ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​រំចេក​២ សង្កាត់​រតនៈ ​ក្រុង/​ខេត្ត​បាត់ដំបង បើក​មកពី​ទិសខាងកើត​ទៅ​ខាង​លិច​ក្នុងទិសដៅ​ផ្ទុយគ្នា ពេញ​មួយ​ទំហឹង ខូចខាត​តែ​រថយន្ត​ធ្ងន់​ទាំង​៣​គ្រឿង តែ​មនុស្ស​គ្មាន​របួស​នោះទេ​។​ ក្រោយពី​កើតហេតុ​ហើយ ​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក យ​ក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu