Ad Code

ឆេះ​ភ្លាម ​គឺ​មាន​ម៉ូតូ​ទឹក​ពន្លត់​អគ្គិភ័យ​របស់​រដ្ឋបាល​ខណ្ឌ​ដូនពេញ​ ចេញ​អន្តរាគមន៍​ភ្លែត​



ភ្នំពេញ ​៖ ​បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​មក​ថា ​មាន​ហេតុការណ៍​ភ្លើង​ឆេះ​នោះ​ លោក​ សុខ ពេញ​វុ​ធ អភិបាល​ នៃ​អភិបាលខណ្ឌ​ដូនពេញ​ បាន​ចុះ​បញ្ជា​ផ្ទាល់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ជាមួយ​ម៉ូតូ​ទឹក​របស់​រដ្ឋបាល​ខណ្ឌ​៣​ ទៅ​៤​គ្រឿង​ ដើម្បី​បាញ់​ទឹក​ពន្លត់ភ្លើង​ទាន់​សភាពការណ៍ ​កុំ​ឲ្យ​រាលដាល​កាន់​តែ​ធំដុំ​ឡើង​ផង​ដែរ។

ជាក់ស្តែង​ នៅ​ថ្ងៃអាទិត្យ ១៣​កើត ខែមាឃ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១១និង​០០​នាទី​ព្រឹក​ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌ​ដូនពេញ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ ចុះ​អន្តរាគមន៍​លើ​ករណី​អគ្គិភ័យ​មួយ​កន្លែង កើតឡើង​ក្នុង​តំបន់​អភិវឌ្ឍ​បឹងកក់ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មូលហេតុ​ដែល​ឆេះ​នោះ ​អាច​បណ្តាលមកពី​មាន​អ្នក​ជក់បារី​ ហើយ​បាន​បោះ​កន្ទុយបារី​ចោល ​ប៉ះ​នឹង​កម្ទេច​ស្មៅ​អាប់ៗ​ នៅ​ទីនោះ​ ទើប​កើត​ជា​អណ្ដាត​ភ្លើង​ឆាបឆេះ​ឡើង ​រាលដាល​ដល់​ដើម​ត្រែង​ងាប់ៗ​ ដែល​គេ​កាត់ចោល​នៅ​ទីនោះ​ផង ​ក៏​ឆេះ​ឡើង​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ឡើង​តែម្ដង​។​

ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា ​ក្នុង​ហេតុការណ៍​ដែល​ឆេះ​នោះ​ ក៏​ត្រូវបាន​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ដែល​ខណៈ​នោះ ​ឃើញ​វត្តមាន​លោក​អភិបាលខណ្ឌ​ដូនពេញ ​ក៏បាន​ចុះមក​បញ្ជា​ផ្ទាល់​ផងដែរ​ ដែល​ត្រូវបាន​អន្តរាគមន៍​ពន្លត់​ដោយ​ម៉ូតូ​ទឹក របស់​រដ្ឋបាល​ខណ្ឌដូនពេញ​ចំនួន​០៤​គ្រឿង​ នាំគ្នា​បាញ់​ទឹក​ពន្លត់ភ្លើង​រហូត​រល​ត់​ទាំងស្រុង​ទៅវិញ​ នៅ​ម៉ោង​១១​និង​៣០​នាទី​ នា​ថ្ងៃ​ដដែល ​ផងដែរ​ ដោយ​មិន​ចាំ​បាច់​រំខាន​ដល់​កង​អន្តរាគមន៍​ឡានទឹក​រាជធានី​ភ្នំពេញ​ឡើយ​៕



 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu