Ad Code

ក្រុម Inter KCP នៅតែ​រក្សា​តំណែង​ជើងឯក Tiger Street Football Festival 2019 នៃ​មណ្ឌល​ខេត្ត​កំពង់ចាម



កំពង់ចាម​ ៖ ​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​មណ្ឌល​ខេត្តកំពង់ចាម គឺជា​មណ្ឌល​ទី​៧​ព្រឹត្តិការណ៍​ការប្រកួត នៃ​ក្របខណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 ក្រុមការងារ​បន្ត​រក​ឃើញ​ជើង​ខ្លាំង​ចំនួន​៧​ក្រុម ដែលមាន​សិទ្ធិ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាងមុខនេះ​។​

ចំណែក​ក្រុម Inter KCP ដែលជា​ជើងឯក​៤​ជំនាន់​ប្រ​ចាំំ​មណ្ឌល​ខេត្តកំពង់ចាម​បាន​រក្សា​តំណែង​របស់ខ្លួន​ដដែល ក្រោយពី​យកឈ្នះ​លើ​ក្រុម ដីឡូត៍ អាន វេ​ង​ស្រ៊ុន ក្នុង​លទ្ធផល ២ ទល់ ០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ទីលាន​កោះ​ពេជ្រ​ជិត​មាត់ទន្លេ ខេត្តកំពង់ចាម។



ដោយឡែក​ចំណាត់ថ្នាក់​លេខ​៣​បាន​លើ​ក្រុម កុកសរ ឈ្នះ​លើ​ក្រុម Black Eagle FC ដោយ​លទ្ធផល​៤​ទល់​២ និង​៣​ក្រុម​ទៀត​រួមមាន ក្រុម King Lion ក្រុម MY 05 និង​ក្រុម The Wolf ។ សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ មណ្ឌល​កំពង់ចាម គឺ​ក្រុម Inter KCP ទទួលបាន​ប្រាក់រង្វាន់​១,៥០០​ដុល្លារ ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុម ដីឡូត៍ អាន វេ​ង​ស្រ៊ុន ប្រាក់រង្វាន់​១,០០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅលើ​ក្រុម​កុកសរ​បាន​ប្រាក់រង្វាន់​៥០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៤​បាន​ទៅលើ​ក្រុម Black Eagle FC ប្រាក់រង្វាន់​២០០ ដុល្លារ ។​

សម្រាប់​ខេត្តកំពង់ចាម​ដែលជា​មណ្ឌល​ទី​៧​នេះ គណៈកម្មាធិការ​រៀបចំ​ការប្រកួត យកតែ​៧​ក្រុម​តែប៉ុណ្ណោះ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក គឺ​លោក Ronaldinho​។​

បន្ទាប់ពី​ការប្រកួត​ដណ្តើម​ជើ​កឯក Tiger Street Football Festival 2019 ត្រូវបាន​បញ្ចប់​រួចមក​ក៏មាន​ការប្រគំ​តន្ត្រី ពេល​រាត្រី​តារាចំរៀង​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនរូប​ដូចជា កញ្ញា ឱក សុគន្ធ​កញ្ញា លោក ណុប បា​យ៉ា​រិ​ទ្ធ កញ្ញា ទេព បូ​ព្រឹក្ស លោក ដួង វិ​រះ​សិ​ដ្ឋ កញ្ញា ម៉​ង់ ចាន់​កញ្ញា និង​ឌី​ជេ Maily បានធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី Tiger Street Football Festival 2019 នៅ​បរិវេណ​កោះ​ពេជ្រ​ជាប់មាត់ ទន្លេ​ខេត្តកំពង់ចាម ហើយ​តារាចំរៀង ទាំងអស់​បាន​លើកយក​សុទ្ធសឹង​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍​ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ខេត្តកំពង់ចាម​រាំ​កម្សាន្ត តាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយរីករាយ​គ្រប់គ្នា​ពេញមុខ​ឆាក​តន្ត្រី ។ លើសពីនេះទៅទៀត​អ្នកគាំទ្រ​ទាំងអស់​ក៏ ទទួលបាន​តម្លៃ​ពិសេស​សម្រាប់​ការលក់​ជូន​ក្នុងឱកាស​ប្រ​មូ​សិន​ដើម្បី​ទទួលទាន​រសជាតិ​ស្រា​បៀរ​ថៃ​ហ្គ័​រនា​រាត្រី នោះ​ផងដែរ​។​

ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់ អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០ ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០ មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​

សូម​ចូលទៅ​កាន់ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
​ពិសា​ដោយ​ការទទួលខុសត្រូវ​!
 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu