ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន៩លើក ( យប់៤លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ ( ស្រី១នាក់ ) រងរបួសធ្ងន់ ១១នាក់ ( ស្រី ៦នាក់ ) និងរងរបួសស្រាល ៨នាក់ ( ប្រុស ) ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព ១៣នាក់ ( យប់ ១០នាក់ )។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បានបណ្តាលឲ្យមានការខូចខាតយានយន្តសរុប ១៧គ្រឿង ក្នុងនោះមាន ម៉ូតូ ចំនួន១០គ្រឿង រថយន្តធុនតូច ចំនួន៣គ្រឿង និងយានផ្សេងៗ ចំនួន ៤គ្រឿង។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុ ដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្មើសល្បឿន៦លើក ( ស្លាប់៣នាក់ ) , មិនគោរពសិទ្ធិ ១លើក , ស្រវឹង ១លើក , និងបត់គ្រោះថ្នាក់១លើក។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៦លើក និងផ្លូវខេត្ត ចំនួន៣លើក។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូចំនួន៦លើក និងរថយន្តធុនតូច ចំនួន៣លើក។
រាជធានី ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន រាជធានីភ្នំពេញ៣លើក ស្លាប់១នាក់ របួស៥នាក់ ( ស្រី២នាក់ ) ខេត្តក្រចេះ២លើក ស្លាប់១នាក់ ( ស្រី ) របួស៧នាក់ ( ស្រី២នាក់ ) និងខេត្តបាត់ដំបង១លើក ស្លាប់១នាក់។
យោងតាមរបាយការពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បញ្ជាក់ឲ្យដឹងថា រយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី១-៨ ខែកុម្ភៈ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើង១១១លើក បណ្តាលឲ្យមនុស្សស្លាប់៤៨នាក់ របួសសរុប ១៥៨នាក់ ក្នុងនោះរបួសធ្ងន់១១៤នាក់ និងរបួសស្រាល៤៤នាក់៕
Source: Kampuchea Thmey Daily
0 Comments