ឧត្តរមានជ័យ ៖ លោកអនុសេនីយ៍ឯក បឿ អល អធិការរងផ្នែកគ្រឿងញៀន បានដឹកនាំកម្លាំងនៅអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចំនួន៥នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រចំនួន២នាក់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានចុះល្បាតតាមដងផ្លូវ នៅចំណុចភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ត្រួតពិនិត្យទៅលើម៉ូតូ០១គ្រឿង ម៉ាកឌ្រីម ពណ៌ខ្មៅ សេ125 លេខតួម៉ាស៊ីន 8059470 ពាក់ស្លាកលេខ1D8553 ប.មានជ័យ។
ជនសង្ស័យរួមមាន ៖
១.ឈ្មោះ ធួង វិត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ មុខរបរ កសិករ។ ២.ឈ្មោះ ជន់ ភត្រា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ មុខរបរ កសិករ។ ក្នុងពេលនោះ សមត្ថកិច្ចយើង បានត្រួតពិនិត្យ និងធ្វើការឆែកឆេរ ឃើញមាន ម្សៅក្រាមពណ៌ស ចំនួន១កញ្ចប់តូច ICE(ម៉ាទឹកកក) ទូរស័ព្ទ១គ្រឿងម៉ាក នគារ(ចុចពិល) លុយ១០០១រៀល។
បច្ចុប្បន្ន ជនសង្ស័យ និងម៉ូតូ បាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកចុងកាល់ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments