Ad Code

អភិបាលខណ្ឌ​ដូនពេញ ​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំង​អស់​ ត្រូវ​ខិតខំ​យក​ទុកដាក់​រៀនសូត្រ ដើម្បី​សម្រេចបាន​ជោគជ័យ​ក្នុងការ​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​ឆ្នាំ​២០១៩



ភ្នំពេញ ៖​ សិក្ខាកាម​ទាំ​អស់​ត្រូវតែ​ខិតខំ​យក​ទុកដាក់​រៀនសូត្រ​ឲ្យ​បាន​ចប់​វគ្គ​ដើម្បី​សម្រេចបាន​ជោគជ័យ​ក្នុងការ​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​ឆ្នាំ​២០១៩​ជូន​ប្រទេសជាតិ​មាតុភូមិ​របស់​យើងទាំងអស់គ្នា​។



លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​បាន​មានប្រសាសន៍​បែបនេះ​នៅ​ព្រឹក ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ​ខណៈ​ដែល​លោក​បាន​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ជំរឿន​ទូទៅ​ប្រជាជន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វិទ្យាល័យ​វត្ត​កោះ ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ។



ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ មាន​ការ​អញ្ជើញ​ចូលរួម​ពី លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ តំណាង​មន្ទីរ​ផែនការ​រាជធានី​ភ្នំពេញ អធិការរង​នគរបាល​ខណ្ឌ លោក លោកស្រី​ចៅសង្កាត់​ទាំង​១១ លោកនាយ​នគរបាល​ប៉ុស្តិ៍​ទាំង​១១ លោក លោកស្រី​ជា​គ្រូ​បង្គោល​ប្រចាំ​ខណ្ឌ និង លោក លោកស្រី​ជា​មន្ត្រី​ជំរឿន​ទាំងអស់ សរុប​ចំនួន ៨៣​នាក់។



គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​ជំរឿន​នេះ គឺ​ដើម្បី​ទទួល​បាន​ការ​រាប់​ប្រជាជន​ទាន់សម័យ​កាល (​តាម​អាយុ និង​ភេទ​) តាម​លក្ខណៈ​ប្រជាសាស្ត្រ សេដ្ឋកិច្ចសង្គម ស្របតាម​គោលនយោបាយ និង យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

មុននឹង​បញ្ចប់​លោក​អភិបាលខណ្ឌ​ដូនពេញ​ក៏បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំង​អស់ ត្រូវ​ខិតខំ​យក​ទុកដាក់​រៀនសូត្រ និង ចូលរួម​ឲ្យ​បាន​ពេញលេញ​ក្នុង​ពេល ៤​ថ្ងៃនេះ ដើម្បី​សម្រេច​បាន​ជោគជ័យ​ក្នុងការ​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​ឆ្នាំ​២០១៩ ជូន​ប្រទេសជាតិ​មាតុភូមិ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu