កំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់ បានលួងលោមស្ត្រីមានសតិមិនគ្រប់លក្ខណៈ នាំចូលផ្ទះសំណាក់រួមរក្សយ៉ាងសប្បាយ លទ្ធចុងក្រោយត្រូវជាប់ចោទ ពាក់ព័ន្ធរំលោភសេពសន្ថវៈបានសម្រេច។
មន្ត្រីនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើស្ត្រីម្នាក់បានសម្រេច នៅចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
មន្ត្រីនគរបាល បានឲ្យដឹងទៀតថា ជនសង្ស័យ ឈ្មោះ ង៉ែត ស៊ីថុង អាយុ៧០ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង។ ចំណែកស្ត្រីជនរងគ្រោះ ឈ្មោះ ស ច អ អាយុ៤៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។
នគរបាល និយាយថា មុនពេលកើតហេតុជនសង្ស័យ និងស្ត្រីខាងលើបានត្រូវរ៉ូវគ្នាហើយនាំគ្នាទៅផ្ទះសំណាក់រួមមេត្រីយ៉ាងស្អប់ស្កល់ លុះចេញពីផ្ទះសំណាក់វិញ ក៏ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការសាកសួរ។
លោកវរសេនីយ៍ត្រី ពៅ នឿន អធិការរងស្រុកភ្នំស្រួច បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១២និង៥០នាទី ថ្ងៃត្រង់ មានឈ្មោះ នៅ យន ភេទស្រី អាយុ៨១ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង បានប្តឹងរាយការណ៍មកសមត្ថកិច្ច ថា ឈ្មោះ ង៉ែត ស៊ីថុង ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា បានលួងលោមយកកូនរបស់ខ្លួន ឈ្មោះ សៀន ចាន់អូន ភេទស្រី អាយុ៤៤ឆ្នាំ (ជាមនុស្សមានសតិមិនគ្រប់) យកទៅរួមភេទនៅផ្ទះសំណាក់ ពេជ្រ ពៅ ស្ថិតក្នុងភូមិទី៣ ឃុំត្រែងត្រយឹង។
លោកបន្តទៀតថា ករណីខាងលើនេះ សមត្ថកិច្ចជំនាញបានហៅជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments