Ad Code

រថយន្ត​បុក​ថ្មើរជើង​ស្លាប់​នៅនឹងកន្លែង ឯ​រថយន្ត​គេច​ខ្លួន​បាត់​



បាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ​ដែល​គ្មាន​នរណា​ស្គាល់​អត្តសញ្ញាណ​ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ជាទីបំផុត បន្ទាប់ពី​ត្រូវ​រថយន្តបុក​អូស​ជាច្រើន​ម៉ែត្រ រហូត​ដាច់​ខោ ដាច់​អាវ​ គ្មាន​សល់ ដែល​ប្រភព​មួយចំនួន​បាន​សន្និដ្ឋានថា​អាចជា​ជនអនាថា។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង៤និង២០នាទី​ទៀបភ្លឺ ព្រឹក​ថ្ងៃទី​២៨ ខែ កុម្ភៈ ឆ្នាំ​២០១៩ រវាង​រថយន្ត និង ថ្មើរជើង លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៥៧ ស្ថិត​ក្នុង​ភូមិ​កំ​ប៉ូវ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង​ ដោយ​រថយន្ត​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​លិចទៅ​កើត។​

​បើតាម​ប្រភព​នៅ​ទី​នោះបាន​និយាយថា ពួកគេ​បាន​ឮ​សំឡេង​រថយន្ត​មាន​ល្បឿន​លឿន ​ដោយបាន​បុក​មនុស្ស​ ឮ​ប្រាវ បន្ទាប់មក​រថយន្ត​បាន​បន្ថែម​ល្បឿន​ទៅកាន់​ក្រុង​បាត់ដំបង ​បាត់ស្រមោល​ទាំង​យប់​តែម្តង។ លុះ​ពេល​ពួកគេ​ចេញមក​មើល​ ទើបបាន​ប្រទះឃើញ​មនុស្ស​ប្រុស​វ័យ​ប្រមាណ​ជាង ៥០ឆ្នាំ ម្នាក់​ បាន​ដេកស្លាប់​ក្នុង​សភាព​អាក្រាត ដោយសារតែ​កម្លាំង​រថ​យន្ត ដែល​បុក​ហើយ​អូស ជា​ច្រើន​ម៉ែត្រ​។​

​នៅពេល​នោះដែរ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ភ្នំ​សំពៅ បាន​ចុះ​ត្រួតពិនិត្យ​ ព្រមទាំង​បាន​បញ្ជូន​សព​យកទៅ​តម្កល់​នៅក្នុង​វត្តភ្នំ​សំពៅ​ជា​បណ្ដោះអាសន្ន​ ក្រែង​មាន​សាច់ញាតិ​មក​រក ប៉ុន្តែ​រហូតមក​ទល់នឹង​ម៉ោង​១០​ព្រឹក ថ្ងៃ​ដដែល​ ក៏​នៅតែ​មិន​មាន​នរណា​ស្គាល់​ឡើយ ដែល​សមត្ថកិច្ច​បាន សន្និ​ដ្ឋាន​ថា អាច​ជា​មនុស្ស​អនាថា ចេះតែ​ដើរ​រសាត់អណ្ដែត​គ្មាន​ទិសដៅ ក៏​ត្រូវ​រថយន្ត​បុក​ស្លាប់​
​តែម្ដង៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu