ភ្នំពេញ ៖ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គណបក្សខ្មែររួបរួមជាតិបានបើកកិច្ចប្រជុំសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានក្រុមការងារពង្រឹងមូលដ្ឋាន ប្រធានគណៈកម្មការប្រតិបត្តិខណ្ឌរាជធានីខេត្ត និងមន្ត្រីអគ្គលេខាធិការដ្ឋាន ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ ហើយរបៀបវារៈមានចំនួន២ គឺទី១.ផែនការអនុវត្តន៍សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ និងទី២. បញ្ហាផ្សេងៗ ដែលកម្មវិធីនេះរៀបចំឡើងនៅទីស្នាក់ការកណ្ដាលរបស់គណបក្ស ដែលស្ថិតនៅផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments