Ad Code

លេចមុខ​អ្នកចាំទី អេ​ឡិច​ហ្ស​ង់ យូ ចូលរួម​ជាមួយ​ក្រុម​បឹងកេត ក្រោយ​ចាក​ចេញពី​ក្លិប​ភ្នំពេញ​ក្រោ​ន



អ្នកចាំទី អា​ឡិច​ហ្ស​ង់ យូ (Alexandre You) ដែលជា​កូនកាត់​៣​សាសន៍​បាន​ផុត​កិច្ចសន្យា​ជាមួយ​ក្លិប​ជើងឯក​៦​សម័យកាល​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​ចប់​រដូវ​កាល​ឆ្នាំ​២០១៨​ថ្មីៗ បាន​ចូលរួម​ជាមួយ​ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី ដែលជា​សមាជិក​ពានរ​ង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ដូចគ្នា ដើម្បី​ត្រៀម​រដូវ​កាល​ឆ្នាំ​២០១៩ ខាងមុខនេះ​។

កីឡាករ​ដែល​មាន​កំណើត​នៅ​ស្រុក​ព្រៃឈរ តែ​កាន់​ខ្មែរ​-​ថៃ​-​បារាំង រូបនេះ​ត្រូវ​បាន​គេ​ឃើញ​ចូលរួម​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​ជាមួយ​ក្លិប​គីរីវង់​សុខ​សែន​ជ័យ មួយរយៈ​អំឡុង​ពេល​ដែល​លី​គ​កំពូល​កម្ពុជា​សម្រាក មុន​មកដល់​ក្រុម​បឹងកេត នេះ​។ កីឡាករ​រូបនេះ​បាន​សរសេរ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​រូបគេ​រីករាយ​នឹង​ពាក់អាវ​របស់​ក្លិប​ថ្មី​។ រូបគេ​បាន​អរគុណ​ដល់​អ្នកសរសេ​រ​និង​អ្នក​រិះគន់​ដែល​ធ្វើ​ឲ្យ​ខ្លួន​រីកចម្រើន​ដល់​ថ្ងៃនេះ​។



សូម​បញ្ជាក់​ថា អេ​ឡិច​ហ្ស​ង់ យូ ធ្លាប់​បាន​ផ្តើម​ប្រឡូក​ក្នុង​បាល់ទាត់​ដំបូង ជា​យុវជន​ថ្នាល Toulouse នៅ​ប្រទេស​បារាំង​តាំងពី​អាយុ​ក្រោម​១៣​ឆ្នាំ ដល់​ក្រោម​១៦​ឆ្នាំ​ខណៈ​រូបគេ​ធ្លាប់​លេង​ជាមួយ​ក្រុមយុវជន​រប​ស់​ក្លិប​ធំៗ​ជាច្រើន​នៅ បារាំង និង អេ​ស្ប៉ា​ញ ថែមទាំង​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​បារាំង​អាយុ​ក្រោម​១៤​ឆ្នាំ​ផងដែរ​។ ដោយឡែក កាលពី​ឆ្នាំ​២០១៧​កន្លងទៅ រូបគេ​បាន​ទៅ​ហ្វឹកហាត់​ជាមួយ​ក្លិប​លី​គ​កំពូល​ថៃ Chonburi មួយរយៈ មុន​សម្រេច​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន​របស់​កម្ពុជា​ក្នុង​រដូវ​កាល​២០១៨​នេះ​។

​ដំណើរ​ទៅដល់​របស់​កីឡាករ អេ​ឡិច​ហ្ស​ង់ យូ គឺ​ស្រប​ពេល​នឹង​ក្លិប​បឹងកេត កំពុងតែ​ជួប​វិបត្តិ​អ្នកចាំទី​ព្រោះថា​ អ្នកចាំទី គឹម មករា កំពុងតែ​ព្យាបាល​របួស​រយៈពេល​វែង រីឯ​អ្នកចាំទី អ៊ុំ ចាន់​នូ ទំនង​បាន​ចាក​ចេញពី​ក្លិប​ហើយ ខណៈ​អ្នកចាំទី យុគ អា​រី កំពុង​បង្ហាញមុខ​ជាមួយ​ក្លិប​សូល​ទី​ឡូ​អង្គរ​។ បច្ចុប្បន្ននេះ​ក្លិប​បឹងកេត បានបង្ហាញ​អ្នកចាំទី​ដល់​ទៅ​៣​រូប​ដោយ​ក្នុងនោះ​មាន​កីឡាករ ហ៊ុល គឹម​ហ៊ុយ ផ្ទេរ​មកពី សាលា​បាល់ទាត់​ជាតិ​បាទី កីឡាករ អា​ឡិច​ហ្ស​ង់ យូ ផ្ទេរ​មកពី ភ្នំពេញ​ក្រោ​ន និង​កីឡាករ លី សា​ម៉េ​ត ផ្ទេរ​មកពី​វេ​ស្ទើ​ន​ភ្នំពេញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu