មន្ត្រីសុខាភិបាលជាន់ខ្ពស់នៃសហភាពអឺរ៉ុប បានធ្វើការទិតៀនយ៉ាងខ្លាំងចំពោះអនុរដ្ឋមន្ត្រីសុខាភិបាលប្រទេសក្រិកព្រោះតែបំពានបម្រាមជក់បារីជាសាធារណៈរបស់ប្រទេស ដោយលើកយកមកនិយាយនៅក្នុងការកត់សម្គាល់ចុះផ្សាយកាលពីថ្ងៃអង្គារថាការប្រព្រឹត្តនោះជារឿងដ៏ខ្មាសអៀននាំឲ្យប៉ះពាល់ដល់កិត្តិយស។
ស្នងការសុខាភិបាលសហភាពអឺរ៉ុបលោកVytenisAndriukaitisនៅក្នុងក្រុងអាថែន ដើម្បីចូលរួមពិធីប្រារព្ធទិវាប្រយុទ្ធប្រឆាំងជំងឺមហារីកពិភពលោក ត្រូវបានស្នើសុំឲ្យធ្វើអធិប្បាយដោយកាសែតKathimeriniអំពីរូបថតមួយនៅឆ្នាំ២០១៦ ដែលបង្ហាញឲ្យឃើញពីអនុរដ្ឋមន្ត្រីសុខាភិបាលលោកPavlospolakisជក់បារីអំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយ។
លោកក៏ត្រូវបានស្នើសុំឲ្យធ្វើអធិប្បាយផងដែរ អំពីវីដេអូឃ្លីបមួយ ដែលធ្វើការផ្សាយតាមរលកធាតុអាកាសបង្ហាញឲ្យឃើញពីលោកPolakis ដែលជាវេជ្ជបណ្ឌិតវះកាត់ម្នាក់ដែរនោះ កំពុងតែជក់បារីពេលរាំរែកនៅក្នុងក្លិបកម្សាន្តមួយ។
លោកKathimerini ដែលត្រូវបានកត់ត្រាសម្តីនិយាយដោយកាសែតAndriukaitisនោះដែលលើកឡើងថា វាជារឿងដែលគួរឲ្យអៀនខ្មាសនិងខូចកិត្តិយសខូចកិត្តិយសព្រោះថា បុរសនេះ ពុំយល់ដឹងអ្វីទាំងអស់អំពីសុខភាពនោះ៕
រ៉យទ័រ
Source: Kampuchea Thmey Daily
0 Comments