Ad Code

ក្រុម សៀមរាប​FC “A” លើក​ពាន ខណៈ សៀមរាប​FC ឈ្នះ​ត្រឹម​ជើងឯក​រង​នៃ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ក្រុង​សៀមរាប​



ក្រុង​សៀមរាប​៖ ព្រឹត្តិការណ៍​ការប្រកួត​នៃ​ក្របខណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 ​បាន​រកឃើញ​ជើង ខ្លាំង​១២​ក្រុម​បន្ថែមទៀត​ ខណៈ​ក្រុម​សៀមរាប FC “A” គ្រង​ជើងឯក​ប្រចាំ​មណ្ឌល​ក្រុង​សៀមរាប​នា​យប់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​នៅ​នៅ​មណ្ឌល​ទី​៦ នៅ​ទីលាន​អង្គរ​ឃ្យុ​ង​យូ ដោយ​ការប្រកួត​មាន​១១៨​ក្រុម​។​

ការ​គ្រង​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ក្រុង​សៀមរាប​របស់​ក្រុម សៀមរាប​FC“A” លើក​នេះ​ក្រោយ​យកឈ្នះ​ក្រុម​សៀមរាប FC លទ្ធផល ៣​ទល់​១ ចំណែក​ក្រុម Fratello FC “​អាជ្ញាធរ​អប្សរា​” ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់ពី​យកឈ្នះ​ក្រុម​វត្ត​ស្វាយ United ក្នុង​លទ្ធផល​២​ទល់​១​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូចគ្នា​។ ចំពោះ​៨​ក្រុម​ត្រូវ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាងមុខនេះ​រួមមាន ក្រុម​គិរី​ដងរែក ក្រុម​គិរី​ដងរែក FC “B” ក្រុមយុវជន​សៀមរាប ក្រុម​ក្លិប​បាល់ទាត់​ដំរី “A” ក្រុម The Brother “A” ក្រុម The Brother FC ក្រុម Fleep Step “B” និង​ក្រុម Freedom FC ។​

សម្រាប់​រង្វាន់​ក្រុម​ជើងឯក​មណ្ឌល​ក្រុង​សៀមរាប គឺ​ក្រុម​សៀមរាប FC “A” ទទួលបាន​ប្រាក់រង្វាន់​១៥០០​ដុល្លារ ក្រុម​ជើងឯក​រង បាន​ទៅលើ​ក្រុម សៀមរាប FC ប្រាក់រង្វាន់​១០០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅលើ​ក្រុម Fratello FC “​អាជ្ញាធរ​អប្សរា​” ប្រាក់រង្វាន់​៥០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅលើ វត្ត​ស្វាយ​United ទទួលបាន​ប្រាក់រង្វាន់​២០០​ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ។​

ដោយឡែក​ក្រុង​សៀមរាប​ដែលជា​មណ្ឌល​ទី​៦​នេះ​គណៈកម្មាធិការ​រៀបចំ​កា​រ​ប្រកួត​យក​១២​ក្រុម​រួមមាន​ក្រុម​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេស​មាន ឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក​កីឡាករ​បាល់ទាត់ Ronaldinho​។​

ជាមួយ​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នោះ​នាពេល​រាត្រី​ដោយមាន​ការចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ក្នុងប្រទេស​កម្ពុជា​រួមមាន លោក ព្រាប សុវត្ថិ កញ្ញា ពេជ្រ សោភា លោក​នី​កូ លោក នី រតនា លោក Step និង​ឌី​ជេ Maily ។ ហើយ​តារាចម្រៀង​ទាំងអស់​បាន​លើកយក​សុទ្ធសឹង ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍ ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ក្រុង​សៀមរាប សប្បាយរីករាយ​និង​រាំ​កម្សាន្ត​ទៅតាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយរីករាយ​គ្រប់គ្នា​ពេញ​ខាងមុខ​ឆាក​តន្ត្រី​។​ព្រមទាំង​ក្លិប​ទឹកកក​ដ៏​ពេញនិយម​ដែលមាន​ទស្សនិកជន​នៅ​ខេត្តសៀមរាប​ចូលរួម​ទស្សនា​រាប់ពាន់នាក់​។

ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​
​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu