Ad Code

ពិតជា​អស្ចារ្យ​ទៀតហើយ! First’s 5G smartphone របស់ OPPO ត្រៀម​បង្ហាញខ្លួន​ហើយ​



​ភ្នំពេញ ​៖ កម្មវិធី Mobile World Congress ឆ្នាំ​២០១៩ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង Barcelona ប្រទេស អេ​ស្ប៉ា​ញ​ បាន​បើក​ទំព័រ​ថ្មី​ទៅកាន់​ពិភពលោក ដោយ​ការដាក់​បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មី 5G សឹងតែ​គ្រប់​ទីតាំង​ថ្មី​ និង ទំនើប ដែល​ធ្វើ​ឲ្យ​មានកា​ចាប់អារម្មណ៍​យ៉ាង ខ្លាំង ពី​សំណាក់​ផលិតករ​ទូរស័ព្ទ និង អ្នក​បច្ចេកវិទ្យា​និយម និង អ្នកជំនួញ​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក ដែល​ក្នុង​នោះ​មាន​ការ​បង្ហាញខ្លួន​ នៃ​ស្មា​ត​ហ្វូ​ន​ល្បីៗ​ជាច្រើន បាន​អនុវត្តន៍​ការបំពាក់​នូវ​ប្រព័ន្ធ 5G ដែល​ក្នុងនោះ​ក្រុម​ហ៊ុន​ស្មា​ត​ហ្វូ​ន Oppo ដែលជា​ស្មា​ត​ហ្វូ​ន​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​នៅ​ប្រទេស​ចិន ក៏មាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នោះដែរ។

​តើ 5G គឺជា​អ្វី​ទៅ​? 5G គឺជា​បច្ចេកវិទ្យា​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​ឥត​ខ្សែ​ជំនាន់​ទី​ប្រាំ​ដែល​ពិភពលោក​តែង​តែ​ស្រ​ម៉ៃ និង ប្រាថ្នា​ចង់បាន​ក្នុងការ​បញ្ជូន​ទិន្នន័យ​ក្នុង​ល្បឿន​លឿន ដែលមាន​ទំហំ​ធំៗ អាច​ទាញ​យក​ដោយ​គ្មាន​ភាព​រំខាន ឬ គាំង​ក្នុងករណី​ណាមួយ​ឡើយ អ្នកប្រើប្រាស់​ទូរស័ព្ទ​ទាំងអស់​អាច​ទស្សនា​រាល់​កម្មវិធី​នានា បាន​យ៉ាង​ងាយស្រួល ដោយ​ភាព​រីករាយ​ និង​អាច​ទុកចិត្តបាន​គ្រប់​ពេល​វេលា និង គ្រប់​ទីកន្លែង​។ ក្រោយពី​បានបង្ហាញ​បច្ចេកវិទ្យា 10X Optical Zoom ជា​សាធារណៈ​រួចមក ក្នុងឱកាស​នោះដែរ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO ក៏បាន​ចូលរួមចំណែក​ក្នុងការ​បំពាក់​ប្រព័ន្ធ 5G ដ៏​ស៊ីវិល័យ សម្រាប់​បំពេញ​សេចក្ដី​ត្រូវការ​ នៃ​អតិថិជន​របស់​ខ្លួន និង ការប្រកួតប្រជែង​បច្ចេកវិទ្យា​នៅ​លើ​ពិភពលោក​ដូច្នេះ​ដែរ ជាពិសេស OPPO នឹង​គ្រោង​បង្កើត​ទូរស័ព្ទ​ថ្មី និង ដំបូង​បំផុត​មិន​ធ្លាប់​មាន ដែល​បាន​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា 5G ដ៏​ទំនើប​ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​។​

វា​បាន​ស្ថិតនៅក្នុង​ផ្នត់គំនិត​មនុស្ស​គ្រប់ៗ​គ្នា​ដែលថា "​អ៊ីនធឺណិត​ល្បឿន​លឿន ​គឺជា​អ្វីៗ​គ្រប់យ៉ាង បច្ចេកវិទ្យា​ គឺ​ស្ថិតក្នុង​ដៃ​យើង​គ្រប់គ្នា គ្មាន​អ្វី​ដែល​ជា​អាថ៌កំបាំង​ទៀត​ទេ វា​នឹង​កាន់តែ​ខិត​មក​ជិត​ភាព​ពិត​ហើយ ព្រោះ​វា​បាន​ជួយ​សម្រួល​ដល់​ការធ្វើការងារ និង សកម្មភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​ជាតិ​ផងដែរ​។ (​ដូច្នេះ​សូម ទស្សនា​រូបភាព​ដែល OPPO បាន​បំពាក់​ប្រព័ន្ធ​5G នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នោះ​ទាំងអស់គ្នា​)។ សូមបញ្ជាក់ថា ​កាលពី​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០១៨ កន្លងទៅ មន្ទីរ​ពិសោធន៍​ផលិតផល​ទូរស័ព្ទ​របស់ OPPO បាន​ប្រកាស​ត្រៀមខ្លួន​គ្រប់គ្រាន់​សម្រាប់​ការ​ចេញផ្សាយ​ការ​ធ្វើ​ពាណិជ្ជកម្ម​អ៊ីនធឺណិត 5G របស់​ពួកគេ។

​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ OPPO បាន​ប្រកាស​ព័ត៌មាន​ នៃ​ការបំពាក់ 5G ទៅលើ Video Call នៃ WeChat ដែល​រចនា​ឡើង​ដោយ 5G’s OPPO Prototype ផងដែរ​។ បន្ទាប់មក​នៅ​ថ្ងៃទី​៦​ ខែធ្នូ ឆ្នាំ​២០១៨ នៅក្នុង​កម្មវិធី China Mobile Partner Conference ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន បាន​បញ្ចេញ​ទូរស័ព្ទ Find X ដែល​បាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា 5G Prototype ជា​លើកដំបូង​របស់ខ្លួន​ដែល​មាន​ល្បឿន​លឿន ទោះបី​ស្ថិតក្នុង​ថាមពល​ថ្ម​តិច​ក៏ដោយ។​

​ដូច្នេះ​ការប្រកាស​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO គឺជា​ការពិត។ ស្រប​ពេលដែល​ស្ថិតនៅក្នុង​ព្រឹត្តិ​ការណ៍​កម្មវិធី Mobile World Congress ឆ្នាំ​២០១៩ នោះដែរ លោក ​Anyi Jiang ប្រធាន​ផ្នែក​ធនធាន​មនុស្ស និង យុទ្ធសាស្ត្រ​ទីផ្សារ​ នៃ​ក្រុមហ៊ុន OPPO បាន​ឲ្យ​ដឹងថា​ យើងខ្ញុំ​ជឿជាក់ថា​លោកអ្នក​ប្រាកដ​ជា​កំពុង​រង់ចាំ OPPO’s First 5G Smartphone យ៉ាង​អន្ទះសា​រហើយ ដូច្នេះ​នៅពេលនេះ​យើងខ្ញុំ​បាន​កំពុងធ្វើការ​ងារ​ទាំងអស់​នេះ លើ​ការផលិត​វា​ចេញមក​ហើយ។ នេះ​ជាការ​អះអាង​របស់​ស្ថាបនិក OPPO លើ​បច្ចេកវិទ្យា​របស់ខ្លួន ដូច្នេះ​យើង​រង់​ចាំមើល​ទាំងអស់គ្នា​ថា​ តើ OPPO នឹងមាន​អ្វី​ថ្មី សម្រាប់​អតិថិជន​របស់​ពួកគេ​! ហើយ​តើ OPPO ពិតជា​នឹងមាន​ស្មា​ត​ហ្វូ​ន​ផ្សារភ្ជាប់​ជាមួយ 5G ពិតប្រាកដ​មែន​ឬទេ​!៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu