Ad Code

មិត្ត​ហ្វូ​ន ​នឹង​ប្រារព្ធ​ពិធី​គម្រប់​ខួប​១០​ឆ្នាំ Metfone Intelligent Connect (MIC) 2019 ​រយៈពេល​២​ថ្ងៃ



ភ្នំពេញ ៖ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ មិត្ត​ហ្វូ​ន ​នឹង​ប្រារព្ធ​ពិធី​គម្រប់​ខួប​១០​ឆ្នាំ Metfone Intelligent Connect (MIC) 2019 ដែល​ប្រព្រឹត្តិ​ទៅ ចំនួន​២​ថ្ងៃ នា​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ។

ការវិវត្ត​នូវ​ផ្នែក​ឌីជីថល គឺជា​ចំណុច​ស្នូល​នៃ​កម្មវិធី​ទាំងមូល ដែល​អ្នកចូលរួម​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​​​បច្ចេកវិទ្យា​ចុងក្រោយ លើ​ទូរ​ស័ព្ទ​ដៃ​ចល័ត ផ្តោតទៅលើ​ការតភ្ជាប់​ដ៏​វៃឆ្លាត "Intelligent Connectivity" ហើយក៏​ជា​ឱកាស​បាន​ជួប​ និង​ស្តាប់​វាគ្មិន បកស្រាយ​ពី​ការវិវត្តន៍​នៃ​បច្ចេកវិទ្យា​នាពេលខាងមុខ​ទៀតផង​ដែរ​។​

គួរ​រំលឹក​ផងដែរ​ថា រាជរដ្ឋាភិបាល​បាន​ចាប់ដៃ​គូ​ជាមួយនឹង​សមាគម​បច្ចេកវិទ្យា​ដើម្បី​ជា​ចលនា​រៀបចំ​មូលដ្ឋាន​សម្រាប់​ទីក្រុង​ឆ្លាត​។ Metfone ជា​ដៃគ​យុទ្ធសាស្ត្រ​និង​យូរអង្វែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ចាប់ពី​ឆ្នាំ​២០១៧ Metfone និង​រដ្ឋាភិបាល បាន​ចុះ​កិច្ចព្រមព្រៀង​ដោយ​នាំយក​នូវ​បច្ចេកវិទ្យា​ព័ត៌មាន សម្រាប់​កិច្ចការ​របស់​រដ្ឋាភិបាល ដើម្បី​បម្រើ​ប្រជាជន​កម្ពុជា​ និង​សហគ្រិន​អោយ​កាន់​តែមាន​ប្រសិទ្ធភាព​។ Metfone ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​តែ​មួយ​គត់​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ដែល​ត្រូវបាន​ជ្រើសរើស​អោយ​អនុវត្តន៍​គម្រោង​ទូទាំងប្រទេស​។ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​អោយ​ទាន់​សភាពការណ៍ វត្តមាន​របស់ MIC 2019 នឹង​ផ្តល់នូវ​ស្លាក​សញ្ញា​ថ្មី​មួយ​ដែល​បង្ហាញ​ប្រជាជន​កម្ពុជា នូវ​អ្វីដែល​នឹង​ផ្លាស់ប្តូរ ទីក្រុង​របស់​ពួកគេ​នា​អនាគត​។​

អ្នករៀបចំ MIC 2019 បាន​បន្ថែមទៀតថា ​ពួកគេ​នឹង​បង្ហាញ​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​ដែល​វិវត្ត​នៅក្នុង​ទូរ​ស័ព្ទ​ដៃ​ដោយ​ផ្តោតទៅលើ​ការតភ្ជាប់​ដ៏​វៃឆ្លាត "Intelligent Connectivity នឹង​ទម្រង់​វៃឆ្លាត AI និង​ទិន្នន័យ​ពី​ឧបករណ៍ IoT ជាច្រើន​ប្រភេទ​។

អ្នក​ចូលរួម អាច​ចុះឈ្មោះ​ឥឡូវនេះ​តាមរយៈ​គេហទំព័រ mic.metfone.com.kh ដើម្បី​ចូលរួម​ពិធី​បង្ហាញ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​នេះ​។​

អ្វីដែល​សំខាន់​ជាងនេះទៀត​ក្នុង សិក្ខាសាលា​នេះ​គឺមាន​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ចូលរួម​ដូចជា Google, Ericsson, Huawei នឹង​បង្ហាញ​ពី​កម្មវិធី​សំខាន់ៗ​នៃ Internet of Things (IoT), Mobile Connect នឹង Future Networks​។ អ្នកចូលរួម​ទស្សនា នឹង​អាច​ឃើញ នៃ​ផលប៉ះពាល់​បច្ចេកវិទ្យា​ទាំងនេះ ទៅលើ​ទិដ្ឋភាព​រស់នៅ​ជាប្រចាំ​របស់​ពួកគេ រួមបញ្ចូល​ទាំង​សេវា សាធារណៈ ក្រ​សួង និង​ការថែរក្សា​បរិស្ថាន Web នឹង ភាពស្មុគស្មាញ​នៃ​ទំនាក់ទំនង "Cloud Connectivity"។

តាំងពី​ចាប់ផ្តើម​កម្មវិធី​រហូត​ដល់​ចប់ MIC 2019 សូម​សន្យាថា​ព្រឹ​ត្តិការណ៍​នេះ​មិនមែន​សម្រាប់​តែ​ក្រុម​អ្នក​ចូលចិត្ត​បច្ចេកវិទ្យា​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​តម្រូវ​សម្រាប់​អ្នកទស្សនា​គ្រប់​ស្រទាប់​ទាំងអស់​។ "Intelligent City" គឺជា​សេចក្តីប្រកាស​របស់ Metfone ដែលជា​និច្ចកាល ក្រុមហ៊ុន​ជា​ដៃគូ​សហការ​ដ៏​ល្អ​របស់​ប្រទេស​កម្ពុជា ឆ្ពោះទៅកាន់​អនាគត​កាន់តែ​ប្រសើរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu