កំពង់ចាម ៖ បន្ទាប់ពីទស្សនាការប្រកួតជម្រុះថ្ងៃដំបូងនៃព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ Tiger Street Football Festival 2019 ដ៏ជក់ចិត្ត និងស្វិតស្វាញ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមកពីស្រុកផ្សេងៗនៅក្នុងខេត្តកំពង់ចាម អាចជួបជាមួយតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៥រូប បានធ្វើឲ្យកក្រើកឆាកប្រគំតន្ត្រីពេលរាត្រី។
កាលពីយប់មិញនេះតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៥រូបដូចជា កញ្ញា ពេជ្រ សោភា លោកឆន សុវណ្ណារាជ លោកនីកូ លោក ថែល ថៃ កញ្ញា រ៉េត ស៊ូហ្សាណា និងឌីជេ Maily បានធ្វើឲ្យកក្រើកឆាកតន្ត្រី Tiger Street Football Festival 2019 នៅបរិវេណកោះពេជ្រជាប់មាត់ ទន្លេខេត្តកំពង់ចាម ហើយតារាចម្រៀងទាំងអស់ បានលើក យកសុទ្ធសឹងជាបទញាក់កន្ត្រាក់អារម្មណ៍ជាហេតុធ្វើឲ្យអ្នកគាំទ្រនៅខេត្តកំពង់ចាមរាំកម្សាន្តទៅតាមចង្វាក់ភ្លេងយ៉ាង សប្បាយរីករាយគ្រប់គ្នាពេញមុខឆាកតន្ត្រី។
លើសពីនេះទៅទៀតអ្នកគាំទ្រទាំងអស់ក៏ទទួលបានតម្លៃពិសេសសម្រាប់ ការលក់ជូនក្នុងឱកាសប្រម៉ូសិនដើម្បីទទួលទានរសជាតិស្រាបៀរថៃហ្គ័រនារាត្រីនោះផងដែរ។
សម្រាប់ការប្រកួតនាថ្ងៃទី២ នៃមណ្ឌលកំពង់ចាមខាងមុននេះ ជើងខ្លាំង៣២ក្រុមបន្តការប្រកួតទៀត ដើម្បីដណ្តើមយក ជើងឯក និងជើងខ្លាំង៧ក្រុមប្រចាំមណ្ឌលខេត្តកំពង់ចាមដើម្បីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញថ្ងៃទី១៦ និងទី១៧ ខែ មីនា ២០១៩ ខាងមុខនេះ និងមានឱកាសជួបផ្ទាល់ជាមួយ កំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករ បាល់ទាត់ Ronaldinho។
ហើយនៅជុំវិញបរិវេណកន្លែងរៀបចំកម្មវិធី Tiger Street Football Festival 2019 ក៏មានកន្លែងលេងហ្គេមកម្សាន្តដ៏រីករាយ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរថៃហ្គ័រ និងមានការដាក់តាំងលក់សម្ភារៈកីឡា ព្រមទាំងទទួលបាន ការភ្ជាប់អ៊ីនធើណែត ដោយឥតគិតថ្លៃ (Free Wifi) នៅបញ្ជរ Digital Booth ផងដែរ។
ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិ ច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕
Source: Kampuchea Thmey Daily
0 Comments