Ad Code

ធន អៀង​ឡៃ និង ម៉ន សា​ម៉េ​ត ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត​TV5 Knock Out Series by K.cement ៥៧ គ​.​ក្រ​



ការប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​រង្វាន់​ជើងឯក TV5 Knock Out Series by k.cement ទម្ងន់​៥៧​គីឡូក្រាម លើស​ង្វៀន TV5 ព្រែកកំពឹស កាលពី​យប់​ថ្ងៃទី​០៩​កុ​ម្ភៈ ២០១៩ ធន អៀង​ឡៃ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង ម៉ន សា​ម៉េ​ត អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ពួកគេ​ទាំងពីរ​នឹងត្រូវ​ឡើងទៅ​ជួបគ្នា​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ពួកគេ​បាន​វាយ​ឈ្នះ​លើ​គូប្រកួត​នោះ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ ។​

នៅក្នុង​ការប្រកួត​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ធន អៀង​ឡៃ គេ​បាន​យកឈ្នះ​ជើង​ខ្លាំង​បឺត សង្ឃឹម ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ដែល​ឈ្នះ​វគ្គ​ជម្រុះ​ចំនួន​៣​វគ្គ​មកហើយ​នោះ ដោយ​វាយ​ឲ្យ​សន្លប់​នៅ​ទឹក​ទី​១ ដោយសារ​ថ្វី​កណ្តាប់ដៃ​របស់គេ ។​ ​ការប្រកួត​ដែល​នរណា​ក៏មាន​ជំនឿ​ចិត្ត​ថា​ពួកគេ​នឹង​តស៊ូ​ជាមួយគ្នា​៣​ទឹក​ពេញ​នោះ​បែរជា​សង្ឃឹម​ត្រូវ​អៀង​ឡៃ​វាយ​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១​ទៅវិញ ។​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ សង្ឃឹម​ស្គាល់​សង្វៀន​ប្រដាល់​មុន​អៀង​ឡៃ ហើយក៏​មានឈ្មោះ​បោះ​សម្លេង​មុន ធន អៀង​ឡៃ​ដែរ ។​

ចំពោះ​អ្នក​ប្រដាល់​ជើងចាស់ ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ បាន​ផ្ដួល​ដៃគូ​ប្រកួត​របស់ខ្លួន​គឺ​គួ​ន​ប៊ុន​ហ៊ីម​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣ ។​

គួ​ន ប៊ុន​ហ៊ីម ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ ២-៣​លើក​ហើយ តែ​គេ​ពុំ​ធ្លាប់បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បែបនេះ​ទេ ។ អាច​និយាយបានថា លើក​នេះ​គេ​ត្រៀមខ្លួន​បានល្អ​ទើប​ឆ្លង​ផុត​វគ្គ​ជម្រុះ​ទាំង​៣​វគ្គ ។

ជាមួយនឹង​ជ័យជំនះ​នេះ ម៉ន សា​ម៉េ​ត និង ធន​អៀង​ឡៃ ត្រៀមខ្លួន​ជួបគ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដើម្បី​ដណ្ដើមពាន​ដែលមាន​រង្វាន់​អម​ចំនួន​៤.០០០​ដុល្លារ ចំពោះ​អ្នកចាញ់​បាន​២.០០០​ដុល្លារ ។
​ចំណែក​បឺត សង្ឃឹម និង គួ​ន ប៊ុន​ហ៊ីម ត្រៀម​ប្រកួត​គ្នា​ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣ ដែលមាន​រង្វាន់​អម​ចំនួន​២.០០០​ដុល្លារ ។​

ដោយឡែក ការប្រកួត​ជាល​ក្ខ​ណះ​មិត្តភាព​អន្តរជាតិ​ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ​អ្នក​ប្រដាល់​វ័យ​ចំណាស់​កម្ពុជា​ព្រំ សំណាង ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ម៉ា​នូ វ៉ាន់​(Manouv Van)​នៅ​ទឹក​ទី​៤ ។​
​ចំណែក ន​ន់ ជំនិត អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ស្វាយ​រលំ​ឫទ្ធិ​ជ័យ បាន​វាយ​ឈ្នះ​ទេស សំខាន់ អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០​ដោយ​ពិន្ទុ បន្ទាន់​ពី​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu