Ad Code

ពលរដ្ឋ​ខ្មែរ​ម្នាក់​ ឆ្លង​ដែល​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ ផុត​កំណត់​ទោស ​ត្រូវ​អាជ្ញាធរ​ថៃ បញ្ជូន​មក​ឲ្យ​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ជាំ



​​ឧ​ត្ត​រ​មានជ័យ​ ៖ ​អាជ្ញាធរ​ថៃ​ បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១​នាក់ តាម​ច្រក​អន្តរជាតិ​ជាំ​ កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ពលរដ្ឋ​ខ្មែរ​ម្នាក់ ​ដែល​អាជ្ញាធរ​ថៃ​បញ្ជូនមក​ឲ្យ​កម្ពុជា​វិញ​នោះ ​មាន​ ឈ្មោះ ចួន រឿន ភេទ​ប្រុស​អាយុ៣៧​ឆ្នាំ រស់នៅ​ភូមិ​ម្កាក់ ឃុំ​ថម​ល្អ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។ រូបគេ​ ជាប់គុក​នៅ​ស្រុក​ខាន់​តា​ឡាក់​ខេត្ត​ស៊ីសាកេត ​ប្រទេស​ថៃ​​ ក្រោយ​ចាប់​ខ្លួន​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០១៦ ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់ ចូល​តាម​ច្រក​អូរ​ស្វាយ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខ្មែរ​ភូមិ​/ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រសាទ ខេត្ត​ឧត្តរមានជ័យ ឈម​ខាង​ថៃ​ភូមិ​ស្ទឹង​ចាន់ ឃុំ​បាក់ដង ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ី​សាកេត​។​

បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​ម្នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​បានធ្វើ​ការអប់រំ​ រួច​ក៏បាន​ឲ្យ​ទៅ​លំនៅឋាន​វិញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu