Ad Code

អតីត​កីឡាករ​របស់​ភ្នំពេញ​ក្រោ​ន ម្នាក់​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​



កីឡាករ​ជនជាតិ​ជប៉ុន Atsushi Shirota ដែល​ធ្លាប់​បង្ហាញខ្លួន​នៅ​ក្លិប​ក្នុង​នៅ​ប្រទេស​កំណើត និង​ក្លិប​លី​គ​កំពូល​ប្រទេស​សិង្ហ​បុរី បូក​ទាំង​ចុងក្រោយ​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន ប្រទេស​កម្ពុជា បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​៧ ខែមីនា ឆ្នាំ​២០១៩ សប្ដាហ៍​នេះ​ថា​ថា​រូបគេ​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​ហើយ​។

​ខ្សែការពារ​កណ្តាល Atsushi Shirota ដែលជា​កីឡាករ​ដ៏​មាន​ទេពកោសល្យ និង​ធ្លាប់​លេង​នៅ​ក្លិប​បាល់ទាត់ Hougang United សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​សិង្ហ​បុរី ក្នុង​ឆ្នាំ​២០១៧ នៅ​ក្លិប​បាល់ទាត់​Albirex Niigata Singapore ប្រទេស​សិង្ហ​បុរី នៅ​ឆ្នាំ​២០១៦​និង ក្លិប V-VAREN Nagasaki ក្នុង​ក្របខណ្ឌ​លី​គ​លំដាប់​ទី​២​ប្រទេស​ជប៉ុន (Japan league division 2) នៅ​រដូវ​កាល​២០១៤-២០១៥ ផងដែរ​។



​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ បាន​សរសេរ​បញ្ជាក់​ជា​ភាសា​អង់គ្លេស​និង​ជា​ភាសា​កំណត់​របស់​ខ្លួន​ជុំ​វិញ​ការ​ព្យួរ​ស្បែកជើង​នេះ​ថា «[​សេចក្តី​ប្រកាស​ពី​ការចូលនិវត្តន៍​] ខ្ញុំ​សូម​អរគុណ​ទៅកាន់​គ្រប់គ្នា​។ ខ្ញុំ​មានការ​ចងចាំ​ដ៏​រីករាយ​និង​មិនអាច​បំភ្លេច​។ ខ្ញុំ​នឹងធ្វើ​ដំណើរ​ទៅកាន់​វគ្គ​បន្ត​។ ខ្ញុំ​នឹង​បន្ត​ការប្រកួតប្រជែង សូម​បន្ត​ស្នាមញញឹម និង​បន្តដំណើរ​ទៅមុខ​ទាំងអស់គ្នា​។ ជួបគ្នា​ឆាប់ៗ​ណា​»​។

​សូម​បញ្ជាក់​ថា ​ក្រោម​ចប់​កិច្ចសន្យា​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន នៅ​ឆ្នាំ​២០១៨ រូបគេ​មិនបាន​ស្វែងរក​ក្លិប​ថ្មី​ដើម្បី​ប្រកប​អាជីព​នេះ​នោះ​ទេ មុន​ពេល​កីឡាករ​រូបនេះ​ប្រកាស​ចូលនិវត្តន៍​។ កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​កីឡាករ​រូបនេះ​ត្រូវបាន​លោក Sean Sainsbury ដែល​ជា​គ្រូបង្វឹក​នៅ​គ្រានោះ​ដាក់​ឲ្យចូល​លេង​ចំនួន​១២​ប្រកួត​ក្នុងចំណោម​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២២​លើក ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ខណៈ​ក្លិប​ឈរ​ថ្នាក់​លេខ​៥ ក្នុងចំណោម​សមាជិក​ទាំង​១២ បន្ទាប់ពី​ប្រកួត​ឈ្នះ​បាន​១១​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​៨​លើក​មាន​៣៦​ពិន្ទុ ពោល​គឺ​ចាញ់​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល រហូតដល់​២០​ពិន្ទុ​។ ភ្នំពេញ​ក្រោ​ន​ទាត់​បញ្ចូល​ទី​គូប្រកួត​បាន​៤១​គ្រាប់ ហើយ​គេ​ទាត់​ចូល​វិញ​ចំនួន​៣៣​គ្រាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu