ភ្នំពេញ ៖ នៅក្នុង បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ អគ្គនាយកដ្ឋានកសិកម្ម ក៏មានរៀបចំ ប្រកាសចូលកាន់តំណែង ក្រោមអធិប តីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពី រសៀលថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក សេង វ៉ាង នាយករង វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ត្រូវបានប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី៥ កម្ភះ ចេញអនុក្រិត្យ តែងតាំងជាប្រធាននាយកដ្ឋាន គ្រប់គ្រងធនធានដីកសិកម្ម នៃ អគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម ជំនួស លោក គុយ វ៉ា។
សូមបញ្ជាក់ថា តាមប្រវត្តិលោក សេង វ៉ាង ជាបញ្ញាវ័ន្ត មួយរូបបាន ការសិក្សា ថ្នាក់ បណ្ឌិតនៅប្រទេសអូស្ត្រាលី ក្រោយមកលោកបានចូលបម្រើការនៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) មានតួនាទីជានាយករង រហូតមកដល់សព្វថ្ងៃ។ ដោយមានបទពិសោធន៍និងស្នាដៃល្អ ក្នុងការបម្រើជាតិ លោកសេង វ៉ាង ត្រូវបានសម្តេចតេជោ ផ្តល់ទំនុកចិត្តតែងតាំងជា ប្រធាននាយកដ្ឋាន គ្រប់គ្រងធនធានដីកសិកម្ម នៃ អគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បាន លើកសរសើរ អគ្គនាយកដ្ឋានកសិកម្ម និង ប្រធាននាយកដ្ឋាន គ្រប់គ្រងធនធានដីកសិកម្មថ្មី ត្រូវពង្រឹងការងាររបស់ខ្លួនឲ្យបានជោគជ័យ និងត្រូវមានទំនាក់ទំនងល្អទាំងក្នុងអង្គភាព និងក្រៅអង្គភាព ពិសេសជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ និងដោះស្រាយនូវរាល់បញ្ហារបស់ពួកគាត់លើវិស័យកសិកម្ម គ្រប់មូលដ្ឋាន សំដៅលើកម្ពស់សេដ្ឋកិច្ចជីវភាព និងខិតខំទំនាក់ទំនងក្រុមហ៊ុនជាដៃគូអភិវឌ្ឍន៍ និងរកទីផ្សារកសិកម្មជូនពួកគាត់។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានជួយជាគំនិត និងនីតិវិធីស្រាយបញ្ហា ធ្វើយ៉ាងណាឲ្យអគ្គនាយកដ្ឋានកសិកម្មមានវិធីសាស្ត្រ ឬយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍអនុវិស័យនេះឲ្យមានការរីកចម្រើន លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនផងដែរ៕
Source: Kampuchea Thmey Daily
0 Comments