ពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) នៅរដូវកាលឆ្នាំ២០១៩ ដែលរៀបចំឡើងដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) នឹងចាប់ផ្តើមដំណើរការប្រកួតពីចុងសប្តាហ៍នេះតទៅហើយដែលសមាជិករហូតដល់១៤ក្រុម ដែលតម្រូវឱ្យប្រកួតប្រជែងគ្នារយៈពេល៨ខែ ទើបរកឃើញម្ចាស់ជើងឯកជាផ្លូវការបាន។
យោងតាមកាលវិភាគសម្រាប់ប្រកួតបើកឆាកគឺធ្វើឡើងនៅថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០១៩ ដោយក្រុមអគ្គិសនីកម្ពុជា ប៉ះក្រុមខេត្តកំពង់ចាម នៅវេលាម៉ោង៣និង៣០នាទីរសៀលលើទីលានកីឡដ្ឋានបាល់ទាត់អគ្គិសនីកម្ពុជា ព្រមទាំងផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News ខណៈក្រុមគីរីវង់សុខសែនជ័យ ជួបក្រុមយុវជនបាទី១៨ឆ្នាំ នៅវេលាម៉ោងដំណាលគ្នាលើទីលានគីរីវង់សុខសែនជ័យ ក្នុងខេត្តតាកែវ ព្រមទាំងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់កម្ពុជា។ ១គូទៀតគឺក្រុមជើងឯក៦សម័យកាលភ្នំពេញក្រោន ទទួលក្រុមជើងឯក៣សម័យកាលបឹងកេតអែហ្វស៊ី នៅម៉ោង៦ល្ងាចលើទីលានកីឡដ្ឋាន RSN stadium ក្នុងរាជធានីភ្នំពេញ ហើយប្រកួតនេះមានផ្សាយលើទំព័រហ្វេសប៊ុករបស់ CNCC។
ចំណែកគូផ្សេងទៀតត្រូវប្រកួតនៅថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ដោយក្រុមអាស៊ីអឺរ៉ុប ប៉ះណាហ្គាវើល វេលាម៉ោង៣:៣០នាទីរសៀលលើទីលានកីឡដ្ឋាន AEU Sport Park មានផ្សាយលើហ្វេសប៊ុករបស់កម្ពុជាថ្មី ហើយក្រុមវិសាខា ប៉ះក្រុមសូលទីឡូអង្គរ នៅវេលាម៉ោងដំណាលគ្នាលើទីលានវិសាខា មានផ្សាយលើហ្វេសប៊ុករបស់ CNCC ខណៈក្រុមព្រះខ័នរាជស្វាយរៀង ជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានខេត្តស្វាយរៀង មានផ្សាយតាមប៉ុស្តិ៍ BTV News និងក្រុមក្រសួងការពារជាតិ ទទួលក្រុមអង្គរថាយហ្គឺរ នៅវេលាម៉ោងដំណាលគ្នាលើទីលានកីឡដ្ឋានខ.ភ.ម មានផ្សាយតាមហ្វេសប៊ុករបស់ CNCC។
តាមគម្រោងពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មីឆ្នាំ ២០១៩ នេះនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។ចំណែកក្រុមដែលចូលរួមទាំង១៤វិញនោះមានណាហ្គាវើល,បឹងកេត,វិសាខា,ក្រសួងការពារជាតិ,ភ្នំពេញក្រោន,អាស៊ីអឺរ៉ុប,អគ្គស្នងការដ្ឋាននគរបាលជាតិ,អង្គរថាយហ្គឺរព្រះខ័នរាជស្វាយរៀង,សូលទីឡូអង្គរ,អគ្គីសនីកម្ពុជា។ ចំណែកក្រុមលេចមុខថ្មី៣ក្រុមគឺ គីរីវង់សុខសែនជ័យ,ខេត្តកំពង់ចាម និង U18 សាលាបាល់ទាត់ជាតិបាទី។ ក្រុមជើងឯកលីគកំពូលកម្ពុជាមានឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិមួយចំនួនដូចជាពានរង្វាន់ AFC Cup, Mekong Championship និងពានរង្វាន់មួយចំនួនទៀត៕
Source: Kampuchea Thmey Daily
0 Comments