ភ្នំពេញ ៖ ធនាគារម៉ាឡេស៊ីដ៏ធំមួយនៅប្រទេសកម្ពុជាបានផ្តល់ឥណទានបុគ្គលជាមួយអត្រាការប្រាក់ល្អដោយមិនមានទ្រព្យបញ្ចាំដើម្បីផ្តល់ភាពងាយស្រួល និងរហ័សទាន់ចិត្ត ដល់អតិថិជន ដែលមានតម្រូវការសាច់ប្រាក់មកបង្វិលជាចាំបាច់ ក្នុងស្ថានភាពបន្ទាន់។
ដោយពិនិត្យឃើញនូវតម្រូវការ នៅលើទីផ្សារ និងអាស្រ័យដោយលក្ខខណ្ឌស្មុគស្មាញមួយចំនួន ដែលនាំឲ្យអតិថិជន ពុំអាចសម្រេចបានតាមសំណូមពរ ជាបន្ទាន់ ក្នុងជីវភាពរបស់ខ្លួន។ ការស្វែងរកទុនបង្វិលភ្លាមៗ គឺជាការប្រឈមនឹងការប្រាក់អាចមានអត្រាខ្ពស់ ហើយពេលសងត្រឡប់វិញ មុនកាលកំណត់ អាចនឹងត្រូវរងប្រាក់ពិន័យ។ប៉ុន្តែឥឡូវនេះអតិថិជនអាចស្នើសុំប្រាក់បង្វិលរហ័សងាយស្រួល ពីឥណទានបុគ្គល របស់ធនាគារ ស៊ី អាយ អឹមប៊ី(CIMB )ជាមួយនឹងអត្ថប្រយោជន៍ពិសេសជាងគេមួយចំនួន។
មិនថាលោកអ្នកត្រូវការសាច់ប្រាក់បង្វិលប្រញាប់ សម្រាប់ទិញគ្រឿងសង្ហារឹមក្នុងគេហដ្ឋាន បន្ថែមគ្រឿងសម្ភារៈអាជីវកម្ម បង់ថ្លៃសាលាឲ្យបុត្រធីតា រៀបចំមង្គលការ ឬក៏ដោះស្រាយសេចក្តីត្រូវការផ្សេងទៀតក៏ដោយ ឥណទានបុគ្គល របស់ធនាគារ CIMB អាចផ្តល់នូវដំណោះស្រាយសាច់ប្រាក់ទាន់ពេលវេលា ជាមួយនឹងលក្ខខណ្ឌ ងាយស្រួល អត្រាការប្រាក់ល្អ និងការអនុម័តឥណទាន ក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតិថិជនប្រគល់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ។
ជាងនេះទៅទៀត រយៈពេលឥណទាន គឺរហូតដល់ ៥ឆ្នាំ រីឯទំហំឥណទាន គឺរហូតដល់ ២៥ ០០០ដុល្លារសហរដ្ឋអាមេរិក ហើយកាន់តែពិសេសជាងគេនោះ គឺលោកអ្នកអាចសងផ្តាច់ឥណទានវិញ ក្នុងរយៈពេលណាក៏បានដែរ ដោយមិនមានប្រាក់ពិន័យ។
លោកស្រី ហេង ធីតា នាយកហិរញ្ញវត្ថុបុគ្គល របស់ធនាគារ CIMB មានប្រសាសន៍ថា «ក្នុងឆ្នាំថ្មីនេះ យើងមានក្តីសោមនស្សរីករាយ ក្នុងការនាំយកផលិតផលឥណទានថ្មីមួយប្រភេទទៀត ដល់អតិថិជនរបស់យើង គឺឥណទានបុគ្គល។ ជាមួយនឹងការសិក្សាយ៉ាងល្អិតល្អន់ ឥណទានបុគ្គល របស់ធនាគារ CIMB ពិតជាមានភាពទាក់ទាញ និងអត្ថប្រយោជន៍ខ្ពស់ នៅលើទីផ្សារបច្ចុប្បន្ន ដែលមិនត្រឹមតែផ្តល់ជូនអតិថិជន នូវអត្រាការប្រាក់ល្អ រយៈពេលឥណទានយូរ និងទំហំឥណទានរហូតដល់ ២៥ ០០០ដុល្លារប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឲ្យអតិថិជនអាចសងផ្តាច់ឥណទានវិញ មុនកាលកំណត់ ទាំងមិនមានការផាកពិន័យផងដែរ។»
តាមរយៈអត្ថប្រយោជន៍ល្អប្រសើរ ខាងលើនេះ លោកស្រី ធីតា បានអះអាងថា ឥណទានបុគ្គល របស់ធនាគារ CIMB នឹងជួយសម្រួលដល់តម្រូវការទុនជាបន្ទាន់ ក្នុងរយៈពេលខ្លី។ ជាមួយនឹងអត្ថប្រយោជន៍ដ៏ល្អប្រសើរ ធនាគារយើងខ្ញុំ នឹងទទួលបានការគាំទ្រច្រើន ពីសំណាក់អតិថិជនផងដែរ។
គួរបញ្ជាក់ថា ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញដែលបច្ចុប្បន្ន ធនាគារមានសាខាចំនួន ១១កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។
ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ២៣,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការផងដែរ៕
Source: Kampuchea Thmey Daily
0 Comments