Ad Code

ប៉ូលិស​ ឃាត់ខ្លួន​កូនប្រុស​ប្រើ​ហិង្សា​ទៅលើ​ឪពុក



កំពង់ចាម​ ៖​ កូនប្រុស​ ដែល​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​ បាន​ប្រើ​​អំពើ​ ហិង្សា​ក្នុង​គ្រួសារ​ និង​បាន​គំរាម​ដុត​ផ្ទះ​ឪពុក​របស់​ខ្លួន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី។

ប៉ូលិស​បាន​អោយ​ដឹង​ថា នៅ​ថ្ងៃទី​07​ ខែ​មីនា​ ឆ្នាំ​2019 វេលា​ម៉ោង​10និង​20​នាទី ប៉ុស្តិ៍​បានទទួល​បណ្តឹង​ពី​ឈ្មោះ​ក្រូច​.​គ្រាន់ ភេទ ប្រុស អាយុ​50​ឆ្នាំ​ នៅ​ភូមិ​ស្វាយ​រ័ក្ស ឃុំ​សូរ​សែ​ន ស្រុក​ព្រៃឈរ​ថា កាលពី​ថ្ងៃទី​06​ ខែ​មីនា ​ឆ្នាំ 2019 វេលា​ម៉ោង​18​និង​50​នាទី កូនប្រុស​របស់​ខ្លួន​ឈ្មោះ​ជួប ភា​រុន ហៅ​ក្រឹម អាយុ​28​ឆ្នាំ ​រស់នៅ​ផ្ទះ​ជាមួយ ​ជា​មនុស្ស​មាន​សតិបញ្ញា​អន់ថយ​ បាន​យក​កាំបិត​ខ្វែវ ​និង​កូនកាំបិត​ចិត​បន្លែ ដេញ​កាប់​និង​រក​ចាក់​ទៅលើ គាត់​តាំងពី​យប់​រហូត​ព្រឹក​ថ្ងៃទី​07​ ខែ​មីនា ​ឆ្នាំ​2019។

អាណាព្យាបាល ​បាន​អោយ​ដឹង​ថា ម៉ោង​ប្រហែល​7​ព្រឹក ថ្ងៃ​ទី​7​ ខែ​មីនា ​ឆ្នាំ​2019​ កូនប្រុស​ខាងលើ បាន​យក​សាំង​02​ដប ​និង​យក​ចំបើង​ទៅ​គរ​ក្រោម​ផ្ទះ​របស់​គាត់​បំណង​ដុត​ផ្ទះ​របស់​គាត់​ចោល។
ជនរងគ្រោះ ជា​ឪពុក​ បាន​សំណូមពរ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ជួយ​អន្តរាគមន៍​ចាប់​ យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ប៉ូលិស ​បាន​បន្ត​ថា​ ក្រោយពី​ទទួល​បណ្តឹង ខាង​លើ​នេះ ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​ធ្វើ​ការ​ងារ​ជំនាញ ​ និង​នាំ​យក​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ខេត្ត​កំពង់ចាម។

ប៉ូលិស​បាន​បន្ត​ថា​ ដោយ​បាន​ការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា ជំនាញ​បាន​ឃាត់ខ្លួន ជនសង្ស័យ ដើម្បី​សាកសួរ​កសាង​​សំណុំរឿង​តាម​នីតិ​វិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu