ភ្នំពេញ ៖ អតីតតារាសម្តែងស្រីធ្មេញជំពើស វ៉ាន់ ម៉ូនិច ពេលនេះ បានផ្ទុះរឿងអាស្រូវដ៏រសើបនិងភ្ញាក់ផ្អើលពេញបណ្តាញសង្គមព្រមទាំងអ្នកគាំទ្រ ខណៈដែលនៅសុខៗតារាស្រីរូបនេះក៏ស្រាប់តែមានការទម្លាយថា នាងជាតារាស្រីម្នាក់ទៀតហើយ ដែលបានឆក់ដណ្តើមយកប្តីរបស់គេចេញពីដើមទ្រូងភរិយាស្របច្បាប់។
ការបែកធ្លាយរឿងអាស្រូវដ៏រសើបរបស់តារាស្រីវ័យក្មេង វ៉ាន់ ម៉ូនិច ខាងលើនេះ បានកំពុងធ្វើឲ្យអ្នកគាំទ្រនិងមិត្តភក្តិរួមអាជីពសិល្បៈមួយចំនួនបង្ហាញការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងដោយហេតុថា បើសិនជារឿងនេះ គឺការពិតដូចអ្វីដែលត្រូវបានប្រភពទម្លាយនោះ តើវាសនាសិល្បៈរបស់នាងនឹងក្លាយទៅយ៉ាងណា?
បើយោងតាមការបង្ហោះបកអាក្រាតជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ម្ចាស់Account Facebookឈ្មោះ Yaya Yaya បានសរសេររៀបរាប់ភ្ជាប់ជាមួយរូបភាពតារាស្រីកញ្ញា វ៉ាន់ ម៉ូនិច ថា មួយទៀតហើយតារាសម្តែង វ៉ាន់ ម៉ូនិច ដណ្តើមប្តីគេយកមកធ្វើកម្មសិទ្ធិប្តីខ្លួនឯង។ មារចូលជ្រែកគឺ វ៉ាន់ ម៉ូនិច តារាសម្តែងដែលបានធ្វើឲ្យស្នេហាជាង១៥ឆ្នាំរវាងគូស្នេហ៍ម្នាក់ (ដោយសុំលាក់ឈ្មោះ) បានបញ្ជាក់ថា វ៉ាន់ ម៉ូនិច នេះគឺបានដណ្តើមប្តីរបស់គេយកមកធ្វើជាប្តីរបស់ខ្លួននាពេលបច្ចុប្បន្ន។
បើតាមម្ចាស់ Account Facebookដដែលនេះបានធ្វើការដកស្រង់ប្រភពមកបន្តទៀតថា បុរសម្នាក់នោះបានស្គាល់ វ៉ាន់ ម៉ូនិច តាមរយៈវិធីសប្បាយរបស់ប្រុសៗលួចស៊ីក្រៅ ប៉ុន្តែមហិច្ឆតា វ៉ាន់ ម៉ូនិច លើសលប់បានលេបត្របាក់ប្តីរបស់គេដោយធ្វើមន្តអាគមអូមអាមដាក់ថែមទៀតផង។ បុរសដែលមានមុខមាត់ក្នុងសង្គមនេះ បានរៀបការមានប្រពន្ធរួចហើយ ដោយរៀបការតាមផ្លូវច្បាប់ ប៉ុន្តែដោយស្គាល់ វ៉ាន់ ម៉ូនិច ស្រីពិសពុលនេះក៏ដណ្តើមយកឆៅៗតែម្តងមកធ្វើជាកម្មសិទ្ធិខ្លួនឯងមកទល់ពេលបច្ចុប្បន្ន។
ប្រភពខាងលើបានបន្ថែមទៀតថា តាមពិត វ៉ាន់ ម៉ូនិច ត្រូវបានក្រុមគ្រួសារខាងភរិយារៀបការតាមច្បាប់ឆាតប្រាប់ឲ្យនៅឆ្ងាយ ហើយ វ៉ាន់ ម៉ូនិចនេះក៏បានតបវិញថានឹងនៅឲ្យឆ្ងាយប៉ុន្តែលទ្ធផល ចុងក្រោយនៅតែលេបត្របាក់ទាល់តែបាន។ នេះហើយតារាចង់ស៊ីស្រួលដេកស្រួលដណ្តើមរបស់គេ យកទៅធ្វើកម្មសិទ្ធិឱនាង វ៉ាន់ ម៉ូនិច តារាសម្តែងអើយស្អុយឈ្មោះអ្នកសិល្បៈអស់ហើយកញ្ញា ៥០០ដុល្លារ។
ទាក់ទងនឹងករណីនៃការទម្លាយដំណឹងដ៏រសើបរបស់តារាសម្តែងស្រី វ៉ាន់ ម៉ូនិច បានលួចដណ្តើមយកប្តីគេបង្កការភ្ញាក់ផ្អើលនិង ចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកនេះដែរ កម្ពុជាថ្មីនៅព្រឹកថ្ងៃទី០៧ខែមីនាឆ្នាំ២០១៩ មិនអាចស្វែងរកការបំភ្លឺបាននៅឡើយទេចំពោះករណីខាងលើនេះ។ ដូច្នេះមហាជនកំពុងរង់ចាំមើលថា តារាស្រី វ៉ាន់ ម៉ូនិច នឹងធ្វើការប្រតិកម្មឆ្លើយតបបែបណាលើរឿងរ៉ាវបែកធ្លាយដំណឹងដណ្ដើមប្តីគេនេះ៕
Source: Kampuchea Thmey Daily
0 Comments