Ad Code

អត់​លុយ​ជក់​ថ្នាំញៀន​ វាយ​ប្លន់​គេ​យក​លុយ​រួច​បង្ខំ​ឲ្យ​ជក់​ថ្នាំញៀន​ជាមួយ​ទៀត​មុន​ពេល​គេចខ្លួន



ភ្នំពេញ​ ៖ យុវជន​ងុបងល់​នឹង​ថ្នាំញៀន​ម្នាក់​ ក្នុងចំណោម​បក្ខពួក​៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ចោទប្រកាន់​ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ចាប់​ក្រៀក​ជនរងគ្រោះ​ ច្របាច់ក​ប្លន់​យក​លុយ​ និង​ទូរស័ព្ទ​រួច​មក​ហើយ​នាំគ្នា​គេចខ្លួន​អស់​ កាលពី​៤​ថ្ងៃ​មុនពេល​ឃាត់ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

​ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាងលើ​ឈ្មោះ ម៉ៅ យ៉ាវ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ​គ្មាន​មុខរបរ​ពិតប្រាកដ និង​ស្នាក់នៅ​ចល័ត​តាម​ផ្ទះ​ជួល​ក្នុង​រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​តាម​បណ្តឹង​របស់​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ រស់ រ៉ង ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ម្តុំ​ភូមិ​ផ្សារ​ទឹកថ្លា ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។



តាម​ខ្លឹមសារ​បណ្តឹង​របស់​ជន​រងគ្រោះ​ជាដើម​បណ្តឹង​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​ខ្លួន​បាន​កំពុង​អង្គុយលេង​នៅ​ក្បែរ​សាលារៀន​អនុវត្ត​ដែល​មាន​ទី​តាំងនៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។ នៅ​ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​ខាងលើ (​ម៉ៅ យ៉ាវ​មហា​) រួមនឹង​បក្ខពួក​២​នាក់​ផ្សេងទៀត បាន​ចាប់​ក្រៀក​ខ្លួន​រុញ​ឲ្យ​ឡើង​ជិះ​រ៉ឺម៉ក​ម៉ូតូ​កង់​៣ ម៉ាក​pass app សំដៅ​យក​មក​ភូមិ​ត្រពាំង​ឈូក​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ អតីត​ទីផ្សារ​លក់​ថ្នាំញៀន​។​ ពេល​មក​ដល់​ពួកគេ​បាន​ចាប់​ក្រៀក​
​ច្របាច់ក​គាត់ ហើយ​បក្ខពួក​របស់​គេ​២​នាក់​ទៀត​នាំ​លូក​ឆែកឆេរ​ក្នុង​ហៅ​ប៉ៅ​ខោ​យកលុយ​អស់​ចំនួន​៤២​ម៉ឺន និង​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ ១​គ្រឿង​។ ក្រោយ​មក​ពួកគេ​បាន​នាំ​គាត់​ទៅ​បង្ខំ​ឲ្យ​ជក់​ថ្នាំញៀន​ជាមួយគ្នា​នៅ​ទីនោះ រួច​ទើប​ដឹក​គាត់​យក​មក​ដាក់​ចោល​រួច​នាំគ្នា​គេចខ្លួន​បាត់​អស់​ទៅ​។

ជនរងគ្រោះ​បាន​បន្ត​ថា រយៈពេល​៣​ថ្ងៃក្រោយ​មក​គឺ​នៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៤​រសៀល ខ្លួន​បាន​ប្រទះឃើញ​បក្ខពួក​ជនសង្ស័យ​ម្នាក់​កំពុង​ឈរ​នៅមុខ​មន្ទីរ​ពហុ​ព្យាបាល នៅ​ភូមិ​ត្រពាំង​ឈូ​ក សង្កាត់​ទឹកថ្លា ក៏​ប្រាប់​បងប្អូន​ឲ្យ​ដឹង​ហើយក៏​បាន​នាំ​គ្នា​ចាប់​ខ្លួន​ជនសង្ស័យ​រូប​នេះ​(​ឈ្មោះ ម៉ៅ យ៉ាវ​មហា​) យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ប៉ុ​ស្តិ៍​ទឹកថ្លា​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង​។

​ជនជាប់ចោទ​ឈ្មោះ ម៉ៅ យ៉ាវ​មហា បាន​សារភាព​ថា នៅពេល​ធ្វើ​សកម្មភាព​វាយ​ជនរងគ្រោះ​គំរាម​ប្លន់​យកលុយ​និង​ទូរស័ព្ទ​នោះ ខ្លួន​មាន​បក្ខពួក​២​នាក់​ផ្សេងទៀត​មានឈ្មោះ ប៉ុច និង​ឈ្មោះ​តាំង ជា​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​កង់​៣ ម៉ាក​ផាស​អាប់​នោះ​។

បន្ទាប់មក​បាន​មក​ផ្ទះ​ឈ្មោះ ប៊ុ​ក ដោយ​យក​លុយ​និង​ទូរស័ព្ទ​ឈ្មោះ ប៊ុ​ក ទុក​មុន​ពេល​ចែក​គ្នា​ចាយ​និង​ទិញ​ថ្នាំញៀន​យក​មក​ជក់​(​សេព​)​ទាំងអស់គ្នា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu