Ad Code

ឆ្នាំ​២០១៨​ក្រសួង​ការងារ​ បានផ្តល់​សៀវភៅ​ការងារ​ដល់​ជនបរទេស​ថ្មី​ និង​ចុះ​ទិដ្ឋាការ​ចូលដល់​ជនបរទេស​ជិត​១​ម៉ឺន​នាក់



ភ្នំពេញ ​៖ ​យោងតាម​របាយការណ៍​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា ​ឆ្នាំ​២០១៨​កន្លងទៅនេះ​ ក្រសួង​បានចេញ​សៀវភៅ​ការងារ​ជនបរទេស​ថ្មី​ និង​ចុះ​ទិដ្ឋាការ​ចូលដល់​ជនបរទេស​ចំនួន​៩៣៣៨៧​នាក់​កើនឡើង​ជាង​ឆ្នាំ​២០១៧​កន្លងទៅ ​ដែល​បានផ្តល់​ប្រមាណ​តែ​៥៦៩៧៥​នាក់​ប៉ុណ្ណោះ. ប៉ុន្តែ​បើ​គិតពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​ក្រសួង​បានផ្តល់​សរុប​ចំនួន​១៩៩៣៩៣​នាក់​ក្នុងនោះ​ឆ្នាំ​២០១៦​ផ្តល់​១៥៦០១​នាក់​ ឆ្នាំ​២០១៥​ផ្តល់​២២៩២៧​នាក់​ និង​ឆ្នាំ​២០១៤​ផ្តល់​១០៥០៣​នាក់។

ទន្ទឹមនឹងនេះ​ឆ្នាំ​២០១៨​នេះដែរ ​ក្រសួង​ក៏បាន​ពន្យារ​សុពលភាព​លើ​ប័ណ្ណ​និង​សៀវភៅ​ការងារ​ជនបរទេស​ចំនួន​៤១៨១៤​នាក់​ ខណៈ​ឆ្នាំ​២០១៧​កន្លងទៅ​ក្រសួង​មិនបាន​ពន្យារ​ដល់​ជនបរទេស​ណាមួយ​នោះទេ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា ​ចាប់ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​ក្រសួង​ បាន​ចុះ​អធិការកិច្ច​ហត្ថកម្ម​ជនបរទេស​បាន​ចំនួន​១២៩៦០​សហគ្រាស​គ្រឹះស្ថាន​និង​ពិនិត្យឃើញ​មាន​ជនបរទេស​សរុប​៩៧៩៧៥​នាក់ ​ក្នុងនោះ​៩២,៧​ភាគរយ​មាន​ប័ណ្ណ​ការងារ​និង​សៀវភៅ​ការងារ​ជនបរទេស​។​ក្នុងនោះ​នៅ​ឆ្នាំ​២០១៤​មាន​ចំនួន​១៦០៤​រោងចក្រ​មាន​ជនបរទេស​ចំនួន​១២០៧៤​នាក់​ហើយ​អ្នក​ដែលមាន​ប័ណ្ណ​និង​សៀវភៅ​ការងារ​ចំនួន​៩២៨៨​នាក់​និង​អ្នក​ដែល​មិនមាន​ចំនួន​៣១៧៦​នាក់​។​ ឆ្នាំ​២០១៥​មាន​ចំនួន​២៦៦៥​រោងចក្រ​មាន​ជនបរទេស​ចំនួន​១៨៧៩២​នាក់​ហើយ​អ្នក​ដែលមាន​ប័ណ្ណ​និង​សៀវភៅ​ការងារ​ចំនួន​១៦៨០៣​និង​អ្នក​ដែល​មិនមាន​ចំនួន​១៩៨៩​នាក់។

ឆ្នាំ​២០១៦​មាន​ចំនួន​៣៣៣៦​រោងចក្រ​មាន​ជនបរទេស​ចំនួន​២៤៤១៤​នាក់​ហើយ​អ្នក​ដែលមាន​ប័ណ្ណ​និង​សៀវភៅ​ការងារ​ចំនួន​២៣២១១​នាក់​និង​អ្នក​ដែល​មិនមាន​ចំនួន​១៦០៩​នាក់​។ ​ឆ្នាំ​២០១៧​មាន​៣៥៣៩​រោងចក្រ​មាន​ជនបរទេស​ចំនួន​៣០៤៥៣​នាក់​ហើយ​អ្នក​ដែលមាន​ប័ណ្ណ​និង​សៀវភៅ​ការងារ​ចំនួន​២៩៤២២​នាក់​និង​អ្នក​ដែល​មិនមាន​ចំនួន​១០៣១​នាក់​និង​ឆ្នាំ​២០១៨​មាន​១៨១៦​រោងចក្រ​មាន​ជនបរទេស​ចំនួន​១៨១៦​នាក់​ហើយ​អ្នក​ដែលមាន​ប័ណ្ណ​និង​សៀវភៅ​ការងារ​ចំនួន​១២០៨៨​នាក់​និង​អ្នក​ដែល​មិនមាន​១៥៤​នាក់​។​

ជាមួយគ្នានេះដែរ​ក្រសួង​បានចេញ​សៀវភៅ​ការងារ​ជនបរទេស​ថ្មី​និង​ចុះ​ទិដ្ឋាការ​ជួន​ដល់​ជនបរទេស​សរុប​ចំនួន​១៩៩៣៩៣​នាក់​និង​បាន​ពន្យា​សុពលភាព​លើ​ប័ណ្ណ​និង​សៀវភៅ​ការងារ​ជនបរទេស​ចំនួន​៨៤៧៣១​នាក់​ដោយ​ប្រមូល​ចំណូល​មិនមែន​សា​រព់​ពន្ធ​តាមរយៈ​ការប្រមូល​អាករ​ជនបរទេស​បាន​ថវិកា​ប្រមាណ​១៣៨៩៦៩​លាន​រៀល​។​

លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានប្រកាស​ដាក់ចេញ​ទិសដៅ​ចំនួន​២៤​ចំណុច​ដើម្បីឱ្យ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​បន្ត​ខិតខំ​ប្រឹងប្រែង​អនុវត្ត​និង​បំពេញភារកិច្ច​ការងារ​របស់​ខ្លួន​ឲ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​សម្រាប់​ឆ្នាំ​២០១៩​នេះ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​ក្នុងចំណោម​ទិសដៅ​២៤​ចំណុច​នោះ​ក្នុងនោះ​រួមមាន​ការពង្រឹង​សមត្ថភាព​មន្ត្រី និង​អង្គភាព​ក្នុង​ការផ្តល់​សេវាសាធារណៈ​នានា ប្រកបដោយ​ភាពទន់ភ្លន់ ក្រមសីលធម៌​វិជ្ជាជីវៈ និង​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ ជាពិសេស​កម្មករនិយោជិត ស្របតាម​គោលការណ៍​វិមជ្ឈការ និង​វិសហមជ្ឈការ​។​

ពង្រឹងគុណភាព និង​ប្រសិទ្ធភាព​អធិការកិច្ច​ការងារ ដោយ​ដាក់ឱ្យ​ប្រើប្រាស់​របាយការណ៍​អធិការកិច្ច​ការងារ​រួម លើ​ប្រព័ន្ធ​ទិន្នន័យ​ស្វ័យប្រវត្តិកម្ម​ដែល​អាច​ធ្វើការ​សំយោគ និង​វាយតម្លៃ​លក្ខខណ្ឌ​ការងារ​ដោយ​ស្វ័យប្រវត្តិ​និង​កែសម្រួល​វិធីសាស្ត្រ​ចុះ​ធ្វើ​អធិការកិច្ច​ការងារ ដោយ​ផ្អែកលើ​កម្រិត​ហានិភ័យ​របស់​សហគ្រាស គ្រឹះស្ថាន និង​កំណត់​ការធ្វើ​អធិការកិច្ច​ការងារ​លើ​សហគ្រាស គ្រឹះស្ថាន​នាំចេញ​ចំនួន ១​លើក​ក្នុង​១​ឆ្នាំ​ជាដើម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu