នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក  តូនីអាប់បត់ (Tony  Abbot) កំពុងប្រឈមមុខនឹងការប្រឆាំង  ដែលកំពុងកើនឡើងដោយសមាជិកសភា៣រូបអំពាវនាវឲ្យមានការបោះឆ្នោតមួយស្តីពីថ្នាក់ដឹកនាំរបស់លោក។
សមាជិកសភាសេរីម្នាក់លោកដេនីសចេនសេន  (Dennis Jensen)  បានអំពាវនាវជាសាធារណៈចំពោះនាយករដ្ឋមន្រ្តី  ឲ្យចុះចេញពីតំណែង។
បញ្ហាស្តីពីការដឹកនាំរបស់លោកអាបបត់  បានកើនឡើងនៅចំពេលប្រជាប្រិយភាពធ្លាក់ចុះ  ហើយនិងការបរាជ័យដ៏ក្តុកក្តួលមួយសម្រាប់គណបក្សចម្រុះជាតិសេរីរបស់លោកនៅក្នុងការបោះឆ្នោតនៅឃ្វីនឡែន។    
លោកបានចាត់ទុកជម្លោះការដឹកនាំថា  ជាសញ្ញាមួយបង្ហាញពីគណបក្សរឹងមាំ។
រដ្ឋមន្ត្រីការបរទេសលោកស្រីជូលីប៊ីស្ហប់  (Julie Bishop)  ត្រូវបានគេស្នើឲ្យធ្វើជាអ្នកប្រកួតប្រជែង  ទោះបីជាលោកស្រីបាននិយាយប្រាប់ពួកសមាជិកគណរដ្ឋមន្រ្តីគ្នាឯងថា  លោកស្រីមិនធ្វើយុទ្ធនាការ  ដើម្បីការងារនាយករដ្ឋមន្ត្រីក៏ដោយ។
សារព័ត៌មាន  ABCរបស់អូស្ត្រាលី  បានរាយការណ៍ថា នៅថ្ងៃអង្គារ  លោកស្រីចេនសេន  បានអំពាវនាវឲ្យមានអ្នកឡើងជំនួសលោកអាប់បត់ឆាបៗ  តាមដែលអាចធ្វើទៅបាន៕

0 Comments