Ad Code

អ្នក​បរបាញ់​សត្វព្រៃ​ម្នាក់ ដើរ​ជាន់​មីន​បណ្ដាល​អោយ​ផ្ទុះ​ដាច់​ជើង​រង​របួស​ធ្ងន់



ឧ​ត្ត​រ​មានជ័យ ​៖​ កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​២០​នាទី​យប់ នៅ​ចំណុច​​ចំ​រ៉ា​ក់​ភ្នំ ពើយ​តា​រុន ចម្ងាយ​ប្រហែល​១៤០០​ម៉ែត្រ ​ខាងកើត ភូមិ​ដងទង់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ មាន​កើត​ករណី ប្រជាពលរដ្ឋ​ដើរ​ជាន់មីន បណ្តាលអោយ​ផ្ទុះ ដាច់​ត្រឹម​កជើង​ខាងស្តាំ​យ៉ាង​ធ្ងន់ធ្ងរ។

សមត្ថកិច្ច​បានអោយដឹង​ថា មូលហេតុ​ដើរ​ឆ្លុះ​សត្វ ព្រៃ​នៅពេល​យប់។ ជនរងគ្រោះ​មានឈ្មោះ ភាព សំណាង ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដងទង់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បានអោយដឹង​ទៀតថា បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខេត្ត​ឧ​ត្ត​រ​មានជ័យ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu