Ad Code

ចោទប្រកាន់​ជនជាតិ​ចិន​២​នាក់​ប្តី​ប្រពន្ធ ​ពីបទ​ឆបោក​ប្រាក់​៥​លាន​ដុល្លារ



ភ្នំពេញ ៖ ជនជាតិ​ចិន​២​នាក់​ប្ដី​ប្រពន្ធ នា​ល្ងាច​ថ្ងៃទី​០១ មីនា ឆ្នាំ​២០១៩ ត្រូវ​បាន​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ធ្វើការ​ចោទប្រកាន់​ពីបទ​.​ឆបោក លើទឹក​ប្រាក់​៥​លាន​ដុល្លារ​អាមេរិក។

ជនជាប់ចោទ​ម្នាក់​ឈ្មោះ CHEN DAOMIN ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​(​ប្តី​) និង​ម្នា​ក់ធ​ឈ្មោះ LIN XUEFANG អាយុ​៥០​ឆ្នាំ​(​ប្រពន្ធ​) ។



បានជា​តំណាង​អយ្យការ​សាលាដំបូង សម្រេច​ធ្វើការ​ចោទប្រកាន់​ជនជាតិ​ចិន​២​នាក់​ប្តី​ប្រពន្ធ​នោះ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​មាន​មុខរបរ​ជា​នាយក​ធនាគារ​មួយ​នៅ​ស្រុក​ចិន ហើយ​ត្រូវបាន​អតិថិជន​ប្តឹង ពាក់ព័ន្ធ​លើទឹក​ប្រាក់​ជិត​៥​លាន​ដុល្លារ​អាមេរិក ដែល​ប្តី​ប្រពន្ធ​២​នាក់​ នោះ​បាន​ឆបោក​យក​មក ហើយ​បាន​គេច​ខ្លួន​មក​រស់នៅ​ស្រុក​ខ្មែរ។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន កាលពី​ថ្ងៃទី​២៨ កុម្ភៈ នៅ​រាជធានី​ភ្នំពេញ។

បន្ទាប់ពី​ចាប់ខ្លួន​សម​ត្ថ​កិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​បទ​ចោទ​ឆបោក។ សម​ត្ថ​កិច្ច​បាន​បង្ហើប​ថា ជនសង្ស័យ​រង​នូវ​បណ្តឹង​ឆបោក លើទឹក​ប្រាក់​ជិត​៥​លាន​ដុល្លារ​អាមេរិក លុយ​នោះ​ថា​បាន​យក​ទៅ​ដាក់​ហ៊ុន​ទិញ​ខុន​ដូរ​មួយ​កន្លែង​នៅ​ក្រុងភ្នំពេញ ដែល​មាន​តម្លៃ​ដល់​ទៅ​៣០​លាន​ដុល្លារ​អាមេរិក​ឯណោះ។ ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ បាន​បដិសេធ​ទាំង​នៅ​សម​ត្ថ​កិច្ច ក៏​ដូច​នៅ​ដំណាក់កាល​តំណាង​អយ្យកា​រដែ​រថា ខ្លួន​មិនបាន​ជាប់ពន្ធ​ដូច​ការចោទប្រកាន់​នោះទេ ហើយ​ពួកគេ​២​នាក់​ប្តី​ប្រពន្ធ​បាន និង​ទ​ទូច​សុំ​ឲ្យ​មានការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។



ទោះជា​យ៉ាងណា​ក្តី​សំណុំ​រឿង​នេះ បាន​ចាត់​បញ្ជូនទៅ​ដល់ដៃ​លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើប​សួរ ហើយ​លោក​ចៅក្រម​បាន និង​កំពុងធ្វើការ​សាកសួរ ដែល​ទំនងជា​គេច​មិន​រួច​ពី​ការ​ឃុំខ្លួន​ឡើយ ព្រោះ​ពួកគេ​ទាំង​២​នាក់​បដិសេធ​មិន​ព្រម​សង​លុយ​គេ​វិញ​ទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu