Ad Code

ប៉ូលិស​ស្រុក​វើ​ន​សៃ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ​ថ្នាំញៀន​



រតនគិរី ៖ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ​ស្រុក​វើ​ន​សៃ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កោះ​ប៉ង់​ បាន​ធ្វើការ​ត្រួតពិនិត្យ​ចែក​ឆេរ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាប់​ពាក់ព័ន្ធ​ករណី​ចែកចាយ​ថ្នាំញៀន​ដោយ​(​វិធាន​ញុះញង់​)​។

ករណី​ចុះ​បង្ក្រាប​ចែកចាយ​ថ្នាំញៀន​នេះ​ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​សុក្រ ១០​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩​នេះ នៅត្រង់ចំណុច​អូរ​កា​តាម ស្ថិតនៅ​ក្នុងភូមិ​ប៉ា​ហយ ឃុំ​កោះ​ប៉ង ស្រុក​វើ​ន​សៃ​។



មន្ត្រី​នគរបាល​រដ្ឋបាល​ឃុំ​កោះ​ប៉ង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សយ តាក់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ព្រៅ មាន​ទីលំនៅ​ភូមិ​តា​វែង​លើ ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី​។​ ក្រោយ​ការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០១​ថង់​ធំ​ល្មម ទូរស័ព្ទដៃ​មួយ​គ្រឿង​ម៉ាក​OPPO លុយ​ខ្មែរ​ចំនួន​១.០០០​រៀល ដេក​កេះ​១ ទុយ​យោ​១ ឡា​ម​១ និង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួនទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​កំពុង​ឃាត់ខ្លួន ​និង ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វើ​ន​សៃ​ ដើម្បី​បំពេញបែបបទ​តាម​នីតិ​វិធី​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំ​បួង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu