Ad Code

សំណង់​លើ​ដី​មាត់​ប្រឡាយ​ ដែល​ហាមឃាត់​ពី​អភិបាលក្រុង​៣​ជំនាន់​មក​ហើយ​ មក​ចប់​ត្រឹម លោក ឃួ​ង ស្រេង ឡើង​ធ្វើ​អភិបាល



ភ្នំពេញ ​៖ សំណង់​ផ្ទះល្វែង​មួយកន្លែង ដែល​លួច​សង់​រំលោភ​លើដី​មាត់​ប្រឡាយ​មេ​សម្រាប់​រំដោះ​ទឹកជំនន់​ភ្លៀង ដែល​ត្រូវ​បាន​គេ​ហាមឃាត់​តាំងពី​អតីត​អភិបាល​ក្រុង​មុនៗ​ចំនួន​៣​ជំនាន់​មកហើយ​គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់​អនុញ្ញាត​ឲ្យ​សាងសង់ ឥឡូវ​ត្រូវ​បាន​គេ​លួច​សង់​បានសម្រេច នៅត្រឹម​ជំនាន់​លោក ឃួ​ង ស្រេង ​ឡើង​មក​ធ្វើជា​អភិបាលក្រុង​(​ឬ​អភិបាល​រាជធានី​ភ្នំពេញ​)​ថ្មី​ជំនួស​យ៉ាង​រំភើយ​។



ទីតាំង​សំណង់​ខុសច្បាប់​ដែល​បាន​សង់​រំលោភ​មក​លើ​ដី​មាត់​ប្រឡាយ​ដែល​ត្រូវ​គេ​ហាមឃាត់​នោះ មាន​ទីតាំងនៅ​ប្រឡាយ​អូ​រអា​គុជ​ឆ្លងកាត់​ផ្លូវ​លេខ​១០១៩(​ឬ​ហៅ​ផ្លូវ​ហាណូយ​)​ស្ថិត​ក្នុងភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

កាលពី​ឆ្នាំ​២០១៦​លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំ​ពេ​ញ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​របស់​លោក​ដឹកនាំ​កម្លាំង​សមត្ថកិច្ច មក​រុះរើ​សំណង់​ខុសច្បាប់​នេះ​ចេញ​ប៉ុន្តែ​ម្ចាស់​សំណង់​នេះ​បាន​សុំ​ឲ្យ​ផ្អាក​ដោយ​សុំ​ទុក​ពេល​១​ខែ ដើម្បី​រុះរើ​ដោយ​ខ្លួនឯង ប៉ុន្តែ​គេ​មិន​ព្រម​រុះរើ​ឡើយ​រហូត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។ ក្រោយមក​លោក ប៉ា សុជាតិ​វង្ស ​ក៏​ត្រូវបាន​រដ្ឋាភិបាល​ធ្វើការ​ដោះដូរ​មុខ​តំណែង​ដក​លោក​ចេញ​ដាក់​ជំនួស​ដោយ​លោក ឃួ​ង ស្រេង ជំនួស​វិញ​ក៏​ស្រាប់តែ​ម្ចាស់​សំណង់​ល្មើសច្បាប់​នោះ​មិន​ព្រម​រុះរើ​ទេ​ បែរជា​មានច្បាប់​ចេញពី​សាលាក្រុង​ឲ្យ​សាងសង់​បន្ត​យ៉ាង​រំភើយ​ទៅវិញ​ ធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​តំបន់​នោះ​នាំគ្នាហួសចិត្ត​និង​អស់ជំនឿ​ទៅលើ​ច្បាប់​របស់​លោក​ចៅហ្វាយក្រុង​ថ្មី​។



លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ មានប្រសាសន៍ថា ករណី​សំណង់​​មួយ​កន្លែង​នេះ គឺ​មាន​ច្បាប់​មកពី​ថ្នាក់លើ​ខាង​សាលាក្រុង​ឲ្យ​សាងសង់ ប៉ុន្តែ​គ្រាន់តែ​ជា​ការ​សម្របសម្រួល​គ្នា​ទេ​គឺ​យើង​តម្រូវ​ឲ្យ​គាត់​រុះរើ​មួយ​ល្វែង​ចេញខាង​ជាប់​ប្រឡាយ ហើយ​ការ​សុំ​សាងសង់​មួយ​ល្វែង​ទៀត​នេះ​គឺ​ថ្នាក់លើ​ឲ្យ​ធ្វើ​ការសាងសង់​ ប៉ុន្តែ​មិន​ធ្វើ​ច្បាប់​ឲ្យ​និង​ចេញ​ប្លង់​ឲ្យ​ជា​ផ្លូវការ​ទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu