Ad Code

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បើក​វគ្គ​ប្រឡង​យក​ប័ណ្ណ​បើកបរ​យានយន្ត​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​(Online)​លើក​ទី​០៣



ព្រះវិហារ​ ៖​ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​បើក​វគ្គ​ប្រឡង​យក​ប័ណ្ណ​បើកបរ​យានយន្ត​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​(Online)​ជា​លើក​ទី​០៣​ហើយ​សម្រាប់​ឆ្នាំ​២០១៩​នេះ។

មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានអោយដឹងថា នៅ​ថ្ងៃ ពុធ ០១​កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ ០៦ ខែ​មីនា ឆ្នាំ​២០១៩ គណៈកម្មការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​យានយន្ត របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​បើក​វគ្គ​ប្រឡង​យក​ប័ណ្ណ​បើកបរ​យានយន្ត​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​(Online) លើក​ទី​០៣ ក្នុង​ឆ្នាំ ២០១៩ ដែលមាន​បេក្ខជន​ចូលរួម​ប្រឡង​សរុប ៣៣​នាក់ ក្នុងនោះ អវត្តមាន ចំនួន ០២​នាក់ បេក្ខជន​ប្រឡង​ធ្លាក់​ចំនួន ០៥​នាក់ បេក្ខជន​ប្រឡង​ជាប់​ជា​ស្ថាពរ ចំនួន ២៦​នាក់។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខេត្តព្រះវិហារ​គឺជា​ខេត្ត​មួយ​ដែល​ស្ថិតនៅ​តំបន់​ដាច់ស្រយាល ហើយ​ការពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​នេះ កាលពីមុន​គឺ​តែងតែ​ត្រូវ​ពឹងផ្អែក​ទៅលើ​ខេត្ត​គេ​នានា ដូចជា​ខេត្តសៀមរាប​ក៏ដូចជា​រាជធានី​ភ្នំពេញ​ជាដើម​។​ ប៉ុន្តែ​មកដល់ពេលនេះ​ខេត្តព្រះវិហារ​មិន​ត្រឹម​តែមាន​កន្លែង​សម្រាប់​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ប៉ុណ្ណោះ​ទេ តែ​ពេលនេះ​មាន​រហូតដល់​បើក​វគ្គ​ប្រឡង​យក​ប័ណ្ណ​បើកបរ​យានយន្ត​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​(Online)​ថែមទៀត ដែល​នេះ​គឺជា​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ខេត្ត​ក៏ដូចជា​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​តែងតែ​យកចិត្តទុកដាក់​ទៅ​ក្នុង​ការងារ​របស់​ខ្លួន​រហូតមក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu