Ad Code

Women’s Football U19៖​ក្រុម​កម្ពុជា ត្រូវ​ប៉ះ​សឹង្ហ​បុរី ក្នុង​ប្រកួត​បើកឆាក​ពូ​ល B នៅ​ប្រទេស​ជប៉ុន​



​ក្រុមបាល់ទាត់​នារី​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា (U19) ត្រូវ​ប៉ះ​ក្រុម​សឹង្ហ​បុរី ក្នុង​ប្រកួត​បើកឆាក​ពូ​ល B ក្នុង​កម្មវិធី​បាល់ទាត់​នារី​អាស៊ាន​-​ជប៉ុន JENESYS 2018 Japan-ASEAN Youth Sports Exchange (Women’s Football U19) នៅ​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែមីនា ឆ្នាំ​២០១៩ នេះ​លើ​ទីលាន​Zanpa Point Ball Park/Yomitan Village Athletics Field​។

ពានរង្វាន់ JENESYS 2018 Japan-ASEAN Youth Sports Exchange មាន​ក្រុម​ចូលរួម​ចំនួន​១០​ក្រុម​ដោយ​បែង​ចែកជា​២​ពូ​ល​ផ្សេងគ្នា ដោយ​ក្នុងនោះ​ពូ​ល A មាន​Okinawa Prefecture High School Women's Select Team របស់​ជប៉ុន​,U-19 នារី​ថៃ​,U-19 នារី​ជប៉ុន​,U-19 នារី​វៀតណាម​,U-19 នារី​មី​យ៉ាន់​ម៉ា​។ ចំណែក​ពូ​ល B មាន​ក្រុម​Vicsale Okinawa FC Nabiita Youth របស់​ជប៉ុន​,U-19 នារី​ឡាវ​,U-19 នារី​ម៉ាឡេស៊ី​,U-19 នារី​សឹង្ហ​បុរី​,U-19 នារី​កម្ពុជា​។ កម្មវិធី​ប្រកួត​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២ ដល់ទី​៦ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីក្រុង Okinawa​។

សម្រាប់​ប្រកួត​បើកឆាក​ក្រុម​នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែមីនា នេះ​ក្រុម U-19 នារី​ជប៉ុន ត្រូវ​ប៉ះ​ក្រុម​ថៃ នៅ​ម៉ោង​១០និង៣០​នាទី​ព្រឹក (​ម៉ោង​១២និង៣០​នាទី​ថ្ងៃត្រង់​នៅ​កម្ពុជា​) លើ​ទីលាន​Zanpa Point Ball Park/Yomitan Village Athletics Field ខណៈ​១​គូ​ទៀត​ក្រុម U-19​នារី​មី​យ៉ាន់​ម៉ា ប៉ះ​ក្រុម​វៀតណាម​។ ចំណែក​ពូ​ល B គឺ​ក្រុម U-19​ម៉ាឡេស៊ី ប៉ះ​ក្រុម​ឡាវ នៅ​ម៉ោង​២​រសៀល (​ម៉ោង​៤​ល្ងាច​នៅ​កម្ពុជា​) និង​ក្រុម​កម្ពុជា ប៉ះ​សឹង្ហ​បុរី នៅ​ម៉ោង​ដំណាលគ្នា លើ​ទីលាន​ជាមួយគ្នា​។

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) សម្រេច​តែងតាំង​អ្នកគ្រូ ឈឺ​ន នី​ផា អ្នកគ្រូ​បង្វឹក​ក្រុម​កីឡាករ​អាយុ​ក្រោម​១៥​ភ្នំពេញ​ក្រោ​ន ឲ្យ​ធ្វើ​ជា​គ្រូ​បង្គោល​ដឹកនាំ​ក្រុម​នារី​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ ដើម្បី​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​នេះ​ដែល​ចេញដំណើរ​ទៅ​តាំងពី​យប់​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​ម្ល៉េះ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu