ភ្នំពេញ ៖ លោក ថន ថារិទ្ធប្រធានសមាគមអប់រំនិងជួយក្មេងក្រីក្រ (ត្រកូលសៅ)និងជាដំណក់ឈាមតែមួយគត់របស់ អតីតតារាភាពយន្តដ៏ល្បីល្បាញ លោក ជាយុទ្ធ ថននិងអ្នកនាងសោម សុវណ្ណសូដានីបាន ទៅចូលរួមសំដែងសិល្បៈនៅប្រទេសកាណាដា ដើម្បីរៃអង្គាសថវិកាជួយដល់ក្មេងក្រីក្រដែលកំពុងរៀនសូត្រនៅក្នុង មណ្ឌលតាសៅថ្មដាស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនពេលចាកចេញដំណើរទៅប្រទេសកាណាដាកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ លោកថន ថារិទ្ធ (ហៅសៅភី) បានមានប្រសាសន៍ថា តបតាមការអញ្ជើញរបស់បងប្អូនសមាគមខ្មែរនៅប្រទេសកាណាដា ក្នុងរដ្ឋវែនឃូវើ (Vancouver) លោកនឹងត្រូវទៅចូលរួមសំដែងសិល្បៈចម្រៀង ក្នុងឧិកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលបានប្រារព្ធនៅក្នុងវត្តពុទ្ធិកៈ ក្រោមការរៀបចំពីបងប្អូនខ្មែរដែលរស់នៅទីនោះ មានលោក សុជាតិ ជាអ្នកផ្តួចផ្តើម ដើម្បីរៃអង្គាសថវិកាមួយចំនួន ជួយដល់ក្មេងក្រីក្រដែលកំពុងស្នាក់នៅសិក្សានៅក្នុងសមាគមអប់រំនិងជួយក្មេងក្រីក្រ(ហៅថាមណ្ឌលតាសៅថ្មដា)ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក ថន ថារិទ្ធ (ហៅសៅភី)សង្ឃឹមថា បងប្អូនខ្មែរដែលរស់នៅលើទឹកដីប្រទេសកាណាដាក៏ដូចជានៅឯនាយសមុទ្រ នឹងផ្តល់នូវក្តីអាណិតអាសូរដល់មណ្ឌលតាសៅថ្មដា។ ទន្ទឹមនឹងនេះលោកក៏បានថ្លែងអំណរគុណដល់សប្បុរសជនម្ចាស់ជំនួយទាំងក្នុងនិងក្រៅប្រទេសទាំងអស់ដែលតែងតែបានជួយឧបត្ថម្ភ ដល់កុមារក្រីក្រទាំងអស់ ក្នុងនោះមានលោក អ៊ី សុខ ឡេង អភិបាលក្រុងខេត្តព្រះសីហនុ និងភរិយា លោក ANSON CHAN ប្រធានសមាគមជីន ប៉ី ។ជាពិសេសបងប្អូនដែលរស់នៅឯនាយសមុទ្រមានដូចជាលោកស្រី BODAVY, ព្រះគ្រូរតន្នា និងគណៈកម្មការអាចារ្យវត្ត ដែលគង់នៅវត្តខេមរៈរង្សី។
លោកស្រី ស្រស់ និងស្វាមី ព្រមទាំងបុត្រ រស់នៅFLORIDA ,លោកស្រី ណារី នាង និងស្វាមី ព្រមទាំងបុត្ររស់នៅSANJOSE ,លោក KHANH TRAN និងលោកស្រី SARRAY និងមិត្តភក្តិទាំងអស់ដែលរស់នៅSANJOSE ,លោក CHANDA LOEUN និងភរិយាព្រមទាំងបុត្រ,លោកស្រីBREE MAC និងស្វាមី ។ លោកVIVATH VONG និងភរិយា។លោក Mike Nou និងភរិយា ព្រមទាំងគណកម្មការអាចារ្យវត្តនៅរដ្ឋFLORIDA ។ជាពិសេសបងប្អូន ខ្មែរដែលរស់នៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងបារាំង។លោកស្រី ខ្លឹម ចិត្រ និងលោកស្រី SOPHEA HEANG និងស្វាមីព្រមទាំងបុត្រ៕
Source: Kampuchea Thmey Daily
0 Comments