ឧត្តរមានជ័យ ៖ អាជ្ញាធរថៃ បានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន០៤នាក់ មកតាមច្រកអន្តរជាតិជាំ សាងុំា មកប្រគល់ឲ្យអាជ្ញាធរកម្ពុជាវិញកាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង៤នាក់ខាងលើ ដែលអាជ្ញាធរថៃបញ្ជូនមកនោះមាន ឈ្មោះដូចខាងក្រោម ៖
១,ឈ្មោះ សៀប ទិន ភេទប្រុស អាយុ៣៥ឆ្នាំ
២,ឈ្មោះ ឈិត ធី ភេទប្រុស អាយុ២៦ឆ្នាំ
៣,ឈ្មោះ ភ័ក្រ ម៉ង ភេទប្រុស អាយុ២៣ឆ្នាំ
៤,ឈ្មោះ ជិន ជោន ភេទប្រុស អាយុ២៣ឆ្នាំ។ អ្នកទាំងបួននាក់ រស់នៅភូមិកន្ទួត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចាប់ខ្លួននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ចូលតាមច្រកតាសឹម ជាប់គុកនៅខេត្តស៊ីសាកេតប្រទេសថៃ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីធ្វើការអប់រំរួចសមត្ថកិច្ចយើងបានឲ្យទៅស្រុកកំណើតវិញរៀងៗខ្លួន៕
Source: Kampuchea Thmey Daily
0 Comments