ឧត្តរមានជ័យ ៖ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី ដែលមានកម្លាំងសមត្ថកិច្ចសរុបចំនួន១៨នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ហ៊ួន ភារម្យ និង លោកអនុសេនីយ៍ឯក ឈុំ សុពៅ អធិការរងនគរបាលក្រុង ចុះការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់ និងល្បាត ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តជ័យមង្គលបុស្បូវ សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីធានារក្សាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបង្ការ និងទប់ស្កាត់នូវបទល្មើសផ្សេងៗដែលកើតឡើងជាយថាហេតុ។
លោកអនុសេនីយ៍ឯក ហ៊ួត ភារម្យ នៃអធិការនគរបាលក្រុងសំរោងបានឲ្យដឹងថា ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តជ័យមង្គលបុស្បូវនេះ គឺចាប់ផ្ដើមធ្វើពី ថ្ងៃទី០៥ រហូតដល់យប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ទើបបានបញ្ចប់៕
Source: Kampuchea Thmey Daily
0 Comments