Ad Code

សមត្ថកិច្ច​ និង​អាជ្ញាធរ​២​ខេត្ត​ គឺ​ខេត្ត​ព្រះវិហារ​ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​អញ្ជើញ​ចុះ​ពិនិត្យ ​និង​ដោះស្រាយ​ទំនាស់​ដីធ្លី​​ នៅ​ទីតាំង​កន្លែង​កើតហេតុ​



​​ឧ​ត្ត​រ​មានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក ហ៊ូ សុគន្ធ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ អមដំណើរ​ដោយ ឯកឧត្តម អស់លោក គណៈ​បញ្ជា​រការ​ខេត្ត គណៈ​បញ្ជា​រការ​ស្រុក នៃ​ខេត្ត​ទាំង​០២ (​ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ​) បាន​អញ្ជើញ​ចុះមក​ពិនិត្យ និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​ប្រជាពល​រដ្ឋ​បាន​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី និង​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ នៅ​ទីតាំង​កន្លែងកើតហេតុ ស្ថិតក្នុង​ភូមិ​អន្ទិល ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយ ឃុំ​ត្រពាំង​ប្រាសាទ និង​ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ដោយមាន​កងកម្លាំង​ចម្រុះ (​កម្លាំង​នគរបាល និង​កម្លាំង​រាជ​អាវុធហត្ថ​) នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ព្រះវិហារ បាន​ចុះ​ការពារ​ទីតាំង​កន្លែងកើតហេតុ មកទល់ពេលនេះ សភាពការណ៍​បាន​វិវត្តន៍​ទៅរក​ភាពល្អប្រសើរ​ ហើយ​ពុំមាន​អំពើ​ហិង្សា​អ្វី​កើតឡើង​នោះទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu