Ad Code

ប្រជាជន​លី​ប៊ី​ ចោទប្រកាន់​បារាំង​ថា​គាំទ្រ​ការវាយប្រហារ​នៅ​ទីក្រុង ទ្រី​ប៉ូ​លី​



បាតុករ “​អាវកាក់​ពណ៌​លឿង​” រាប់រយ​នាក់​កាលពី​ថ្ងៃ​សុក្រ​បានធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​ទ្រី​ប៉ូ​លី​ប្រឆាំងនឹង​ការវាយលុក​ដោយ​បុរស​ខ្លាំង Khalifa Haftar នៅ​រដ្ឋធានី​លី​ប៊ី​ហើយ​បាន​ចោទប្រកាន់​ប្រទេស​បារាំង​ថា​បាន​គាំទ្រ​គាត់​។ដោយ​ពាក់អាវ​កាក់​ពណ៌​លឿង​តំណាង​ឲ្យ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បារាំង​, ពួកគេ​គឺ​ស្ថិត ក្នុង​ចំណោម​ប្រជាជន​លី​ប៊ី​រាប់ពាន់នាក់​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​កណ្ដាល​ទីក្រុង​ទ្រី​ប៉ូ​លី​ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​ជាតិ​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ (GNA) ។

​រូបថត​របស់​ប្រធានាធិបតី​បារាំង Emmanuel Macron និង​មេដឹកនាំ​អេ​ហ្ស៊ី​ប​និង​អារ៉ាប៊ីសាអ៊ូឌីត​ក៏ត្រូវ​បាន​កាន់​ដោយ​ពួក​បាតុករ​ផងដែរ​ឬ​ត្រូវដាក់​នៅលើ​ដី​ដើម្បី​ឲ្យ​ពួកគេ​ជាន់​។លោក Haftar  ត្រូវបាន​មើលឃើញ​ដោយ​សម្ព័ន្ធមិត្ត​របស់គាត់​គឺ​ប្រទេស​អេ​ហ្ស៊ី​ប​និង​អារ៉ាប់​រួម​ថា​ជា​ជញ្ជាំង​មួយ​ប្រឆាំងនឹង​ពួក​ឥស្លាម​និយម​ដែល​បាន​ឈរជើង​នៅក្នុង​ប្រទេស​លី​ប៊ី​បន្ទាប់ពី​ការបះបោរ​ឆ្នាំ​២០១១​ដែល​បាន​ទម្លាក់​មេដឹកនាំ​ផ្ដាច់ការ​លោក Moamer Kadhafi ចេញពី​អំណាច​។

​បាតុករ​អាយុ​២៣​ឆ្នាំ​ម្នាក់​ឈ្មោះ Haifa Ferjani បាន​និយាយថា  “​ ប្រទេស​ផ្សេងទៀត​ត្រូវតែ​បញ្ឈប់​ការជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់​លី​ប៊ី​”​។  យុវនារី​រូបនេះ​បាន​បន្ថែមថា “​ប្រទេស​បារាំង​និយាយថា ខ្លួន​ជា​មិត្ត​ម្នាក់​ប៉ុន្តែ​បាន​គាំទ្រ​អ្នក​ដែល​វាយប្រហារ​ទីក្រុង​និង​ផ្ទះ​របស់​យើង​ដោយ​សម្ងាត់​”​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ស្ថានទូត​បារាំង​នៅក្នុង​ប្រទេស​លី​ប៊ី​កាលពី​ថ្ងៃ​សុក្រ​បាន​បង្ហោះ Twitter ថា រដ្ឋាភិបាល​ក្រុងប៉ារីស​សូម​ជំទាស់​នឹង​ការវាយប្រហារ​លើ​ក្រុង​ទ្រី​ប៉ូ​លី​ហើយ​បាន​ជំរុញ​ឲ្យ​គ្រប់ភាគី​ទាំងអស់​គោរព​តាម​បទ​ឈប់​បាញ់​និង​ចូលរួម​ក្នុង​ការចរចា​សន្តិភាព​។

​កងទ័ពជើងគោក​លី​ប៊ី​ដែលមាន​ឈ្មោះថា Khalifa Haftar ដែលមាន​មូលដ្ឋាន​នៅ​ភាគ​ខាងកើត​ប្រទេស​បានចាប់ផ្តើម​ការវាយលុក​នៅ​ថ្ងៃទី 4 ខែមេសា​ដើម្បី​យក​ក្រុង​ទ្រី​ប៉ូ​លី​ដែលជា​បស្ចិមប្រទេស​នៃ​អង្គការ GNA ដែល​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ​។អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស​ជាង​២០០​នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​អំពើហិង្សា​បាន​ផ្ទុះឡើង​ហើយ​មនុស្ស​ជាង​៩០០​នាក់​បាន​រងរបួស​។ហើយ​បើ​យោងតាម​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​បាន​ឲ្យ​ដឹងថា មនុស្ស​ជាង​២៥,០០០​នាក់​បាន​ផ្លាស់​ទីលំនៅ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu