Ad Code

រន្ធត់! ទើប​មក​ពី​ដើរ​លេង ជិះ​រថយន្ត​​ត្រឡប់​មក​វិញ បែក​កង់​ ក្រឡាប់ ​របួស​មនុស្ស​ជាង​១០​នាក់



​ព្រះវិហារ​ ៖ យ៉ាង​ហោច​ណាស់ ​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ ក៏​មនុស្ស ​ប្រុស ​ស្រី ក្មេង​ ចាស់​ ជិត​២០​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង។​

អធិការ​នគរបាល​ស្រុក​រវៀង​ លោក​ សាយ​ ដេ​ត ​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ដ៏​រន្ធត់​ខាង​លើ​នេះ​បាន​កើតឡើង​ កាលពី​យប់​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩ ចំណុច​ស្រែ​ច្នាប ស្ថិតក្នុង​ភូមិ​ស្វាយ​ដំណាក់​ថ្មី ឃុំ​រម​ទ​ម្យ ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​

លោក​អធិការ​បន្តថា នៅមុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ​បាន​ដឹក​មនុស្ស​ពេញ​មកពី​ដើរលេង​កម្សាន្ត​នៅ​ប្រាសាទ​កោះកែ លុះ​ត្រឡប់មកវិញ ដល់​កន្លែងកើតហេតុ​ ស្រាប់តែ​រថយន្ត​បែក​កង់​ខាង​មុខ បណ្តាល​ឲ្យ​រេ​ចង្កូត​ក្រឡាប់​តែម្តង។​ អ្នករួមដំណើរ​១៩​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​នោះ​មាន​ស្រី​៨​នាក់​។​

លោក​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​រ​ង​គ្រោះ ម៉ាក​តូយ៉ូតា ពណ៌​ស មួយ​បាំង​កន្លះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB.11.60 នៅ​នឹង​កន្លែង​។ ដោយឡែក​ អ្នកបើកបរ​រថយន្ត​ ត្រូវបាន​គេ​ស្គាល់ ឈ្មោះ ហៀ​ប ចាន់​ហុក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ដំណាក់​ចាស់ ឃុំរ​បទ​ម្យ ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។ ចំណែក ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​នាំ​យក​ទៅ​រក្សាទុក នៅ​ប៉ុស្តិ៍​នគរបាល រង់ចាំ​ដោះស្រាយ​តាម​នីតិ​វិធី​នាពេល​ក្រោយ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu