Ad Code

លោកស្នងការ​នគរបាល​ខេត្ត និង​មន្ត្រី​ក្រោម​ឱវាទ​ បាន​នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ​ចែក​ជូន​អតីត​ យុទ្ធជន ​និង​ជន​ក្រីក្រ​ចំនួន​៤​គ្រួសារ នៅ​ក្រុង​សំរោង​



ឧ​ត្ត​រ​មានជ័យ ​៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩ លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ក្រោមឱវាទ នាំ​យក​គ្រឿង​ឧបភោគបរិភោគ ចែក​ជូន​ដល់​អតីត​យុទ្ធជន និង ​ជន​ក្រីក្រ​ចំនួន​០៤​គ្រួសារ នៅ​ក្នុង​ក្រុង​សំរោង ដែល​មាន​ជីវភាព​ខ្វះខាត។

​ក្នុង​១​គ្រួសារៗ ទទួល​បាន ​៖ អង្ករ១​ការុង​, មី២​កេស​, ត្រីខ២​យួរ​, ទឹកត្រី១​យួរ​, ទឹកស៊ីអ៊ីវ១​យួរ​, ទឹក​ដោះគោ​ឆ្អិន ២​កំប៉ុង​, ស្ករស១kg, ប៊ីចេង១​កញ្ចប់​, ទឹកបរិសុទ្ធ២​យួរ​ និង​ ថវិកា ចំនួន​៥០,០០០៛។​ ដោយឡែក​អ្នកចូលរួម ចំនួន៤​នាក់ ម្នាក់ៗ ​ទទួល​បាន​ថវិការ​ចំនួន​២០,០០០រៀល​ទៀត​ផង​។​

លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ថ្វីត្បិតតែ​អំណោយ​ទាំងនេះ​វា​តិចតួច​ក៏ពិតមែន ក៏​ជួយ​ដល់​បងប្អូន​បាន​មួយ​រយៈពេល​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu