Ad Code

ក្លិប​អង្គ​រថា​យ​ហ្គឺ​រ បន្ត​ចិញ្ចឹម​ចិត្ត​ប្រមូល​អ្នកគាំទ្រ​ឲ្យ​បាន​៥០០០​នាក់​ចូល​ទស្សនា​ប្រកួត​ពេល​ប៉ះ​វិសាខា ចុង​សប្ដាហ៍​នេះ



បុរស​ជនជាតិ​ជប៉ុន Akihiro Kato ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្រកាស​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​អញ្ជើញ​អ្នក​និយម​បាល់ទាត់ ពិសេស​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប ឲ្យ​ចូលរួម​ទស្សនាការ​ប្រកួត​ក្នុង​ទឹកដី​លើកដំបូង​របស់​ខ្លួន​តទល់​ក្រុម វិសាខា នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ថ្ងៃអាទិត្យ ទី​២៨ មេសា ឆ្នាំ​២០១៩ នេះ​ឲ្យ​បាន​ដល់​ចំនួន​៥០០០​នាក់ ដើម្បី​បំបែក​កំណត់ត្រា​រដូវ​កាល​ចាស់​។

​បុរស​ដែល​មក​វិនិយោគ​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៥ បាន​សរសេរ​បញ្ជាក់​ថា «​ជូន​ដល់​អ្នកគាំទ្រ​របស់​យើង​ទាំងអស់​ថា សូម​ចូលរួម​ទស្សនាការ​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ​ឲ្យ​បាន​៥០០០​នាក់​ដើម្បី​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​បាល់ទាត់​នៅ​ខេត្តសៀមរាប​»​។ យ៉ាងហោចណាស់​មាន​អ្នកគាំទ្រ​៣០៩០​នាក់​មក​ទស្សនា​ក្នុង​ប្រកួត​បើកឆាក​របស់​យើង ហើយ​ទិន្នន័យ​នេះ​គឺ​ច្រើនជាង​ប្រកួត​ណាៗ​ទាំងអស់​នៅ​ឆ្នាំ​២០១៩​នេះ​។ ប៉ុន្តែ​ខ្ញុំ​បង្កើត​ប្រវត្តិ​សាស្ត្រ​ជាមួយ​អ្នកគាំទ្រ​របស់​យើង ឡើងវិញ​ទៀត​។ យើង​នឹង​អាច​ធ្វើ​វា​បាន​។ តើ​អ្នក​នឹង​ចូលរួម​ជាមួយ​គម្រោងការ​នេះ​ទេ​?»



គួរ​រំឭក​ថា កាលពី​រដូវ​កាល​២០១៨​កន្លងទៅ អង្គ​រថា​យ​ហ្គឺ​របា​ន​បង្កើត​កំណត់ត្រា​ទាក់ទាញ​បាន​អ្នកចូលរួម​ទស្សនា​បាន​ច្រើន​ជាង​គេ សម្រាប់​ការប្រកួត​លី​គ​កំពូល​កម្ពុជា ពោល​មាន​អ្នកទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​ប្រមាណ​ជាង​៤២០០​នាក់ ព្រមទាំង​ឈ្នះ​ពានរង្វាន់​លើកទឹកចិត្ត​ពី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) ផងដែរ​ចំពោះ​សកម្មភាព​លើសគេ​នេះ​។

​កន្លងមក​បុរស​មកពី​ជប៉ុន​ខាងលើ​ធ្លាប់​បាន​លើក​ឡើង​ថា «៥​ទៅ​១០​ឆ្នាំ​ខាងមុខ ខ្ញុំ​ដាក់​គោលដៅ​ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ ក្លាយជា​ក្លិប​លេខ​១​ក្នុង​តំបន់​អាស៊ាន ហើយ​ខ្ញុំ​រំពឹង​ថា កីឡាករ​ទាំងអស់​នឹង​លះបង់​ខ្ពស់ ដើម្បី​សម្រេច​ទស្សនវិស័យ​រប​ស់​យើង​។ អង្គ​រថា​យ​ហ្គឺ​រ ចង់​ក្លាយជា​និមិត្តរូប​នៃ​ក្ដី​សុបិ​ន្ត ក្ដី​សង្ឃឹម​និង​កម្លាំងចិត្ត សម្រាប់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ក៏ដូចជា​កម្ពុជា​ទាំងមូល​»​។



លោក Akihiro Kato មក​វិនិយោគ​ក្លិប​បាល់ទាត់​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១៥ មក​ម្ល៉េះ​ពោលគឺ​លោក​បាន​កសាង​ក្លិប​ឡើងវិញ​ក្រោយ​ថ្នាក់ដឹកនាំ​ក្លិប​ត្រាយ​អាស៊ី ចាកចេញ ហើយ​ពេលនោះ​ក្លិប​បាន​ប្តូរ​ឈ្មោះ​ទៅជា​ខេ​ម​បូ​ឌា​ថា​យ​ហ្គឺ​រ និង​បន្ត​ប្តូរ​ឈ្មោះ​មក​អង្គ​រថា​យ​ហ្គឺ​រ វិញ​ពេល​ប្តូរ​មូលដ្ឋាន​ពី​រាជធានីភ្នំពេញ ទៅកាន់​ខេត្ត​សៀម​រាប៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu