Ad Code

បញ្ជូន​ឧក្រិដ្ឋជន​ជាតិចិន​ ចាប់​បង្ខាំង​រំលោភ​និង​ជំរិត​ទារប្រាក់​មក​តុលាការ



ភ្នំពេញ ៖ នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី ២៤​មេសា ឆ្នាំ​២០១៩​នេះ បាន​បញ្ជូន​ពួក​ឧក្រិដ្ឋជន​ជនជាតិ​ចិន​៣​នាក់​ដែល​ពាក់ព័ន្ធ​អំពើ​ឧក្រិដ្ឋ​ចាប់​បង្ខាំង​រំលោភ និង​ជំរិត​ទារប្រាក់​ពី​ស្ត្រីជន​ជាតិចិន​ដូចគ្នា។

ក្រុម​ឧក្រិដ្ឋជន​ដែល​ត្រូវ​បញ្ជូនមក​តុលាការ​នេះ ទី​១៖ ឈ្មោះ Guo Yuwei អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE2952223 ។ ​ទី​២៖ ឈ្មោះ Li Xiaoxiang អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE2962687 ។ ​ទី​៣៖ ឈ្មោះ Li Hongjie អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EE 9458762 ។ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​៣​នាក់។



វត្ថុ​តាង​ចាប់​យក​រួមមាន ទូរ​ស័ព្ទ​ដៃ​មួយគ្រឿង (​របស់​ជនរងគ្រោះ​), រថយន្ត​ម៉ាក Starex ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 2AX-8067 (​រថយន្ត​ជនល្មើស​ជិះ​ធ្វើ​សកម្មភាព​)​។ មាន​ករណី​ចាប់ជំរិត​ទារប្រាក់​មួយ កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​ផាត​ឌី​ង ផ្លូវ​លេខ​១១០ ភូមិ​ចុង​ថ្នល់​លិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយមាន​ជនរងគ្រោះ​ចំនួន ៥​នាក់​រួមមាន​៖ ​ទី​១៖ ឈ្មោះ Xiang kai pi
​ទី​២៖ ឈ្មោះ Chen Sihong
​ទី​៣៖ ឈ្មោះ Huang Shuang Giong
​ទី​៤៖ ឈ្មោះ peng Lin hui
​ទី​៥៖ ឈ្មោះ Hua. Na (​លិខិតឆ្លងដែន​ទុក​នៅ​ភ្នំពេញ​)​។​

យោង​របាយការណ៍​រប​ស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​បុរស​ជនជាតិ​ចិន ១​ក្រុម​មាន​គ្នា ៥​នាក់ នាំ​នារី​រងគ្រោះ យកមក​ពី​ហាង​បាយ​ថា​ង​ទីង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​បាន​ចូល​ច្រៀង​ខារ៉ាអូខេ យីហោ តុង​ហ្វាំ​ង​ម៉េង​ជូ​។



ពួក​ជនសង្ស័យ បាន​បើករថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ ដឹក​នារី​រងគ្រោះ ចេញពី​ភ្នំពេញ​ឡើង​ភ្នំ (​អត់​ស្គាល់​) រួច​ដក​យក​ប្រាក់​ពី​នារី​រងគ្រោះ​ផ្ទេរ​តាម​ទូរស័ព្ទ (WeChat) សរុប​នារី​ទាំង​៥​នាក់ ជាង​៤​ពាន់​ដុល្លារ​។

បន្ទាប់មក ពួកគេ​បាន​រំលោភ​សេពសន្ថវៈ ក្នុង​រថយន្ត និង​ក្បែរ​ស្រះ​ទឹក​មិន​ស្គាល់​ទីតាំង​។ (​ឈ្មោះ Huang Shuang Giong មិន​ត្រូវ​រំលោភ​ទេ​)​។ ជនល្មើស​បាន​មក​ដល់​ក្រុង​កំពត នៅ​ម៉ោង​ប្រមាណ​ជា​៥​ភ្លឺ ជនល្មើស ក៏បាន​ទាញ​ជនរងគ្រោះ​ចេញពី​រថយន្ត​ចំនួន ៣​នាក់​មាន Xiang kai pi, Chen Sihong និង Huang Shuang Giong ដោះលែង​ឲ្យ​ត្រឡប់​មក​វិញ។ រីឯ​នារី​រងគ្រោះ peng Lin hui និង Hua. Na ត្រូវ​បាន​ជនសង្ស័យ យក​ទៅ​ជាមួយ​ពួកគេ ដែល​រថយន្ត​នោះ បើក​តាម​បណ្តោយ​មាត់​ព្រែក​ឆ្ពោះ ទៅ​ជើង​សំដៅ​ស្ពាន​ថ្មី រហូត​មានការ​ចាប់ខ្លួន​ពួកគេ​បាន​នៅ​ក្រុងព្រះសីហនុ នៅក្នុង​សណ្ឋាគារ​មួយ ដោយ​រំដោះ​បាន​ទាំង​ជន​រង​គ្រោះ​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu