Ad Code

ស្រវឹង​ដល់.ក​ ជិះ​ម៉ូតូ​ធ្លាក់ទឹក​ព្រែ​ក លង់​ស្លាប់ គួរឲ្យសង្វេគ​



កោះកុង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង ​ដោយសារ​គេ​បាន​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​ផ្កាប់មុខ​នៅក្នុង​ទឹក​ព្រែក។​

តាម​ការស្រាវជ្រាវ​ពិនិត្យ​សាកសព​របស់​អាជ្ញាធរ​មូលដ្ឋាន​គេ​ដឹងថា ជនរងគ្រោះ​ ឈ្មោះ ផៃ សំណាង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​បាង​កា​យ៉ាក ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។​

ពាក់ព័ន្ធ​ករណី​ស្លាប់​នេះ​ ត្រូវបាន​មិត្តភ័ក្ដិ​របស់​ជនរងគ្រោះ​បំភ្លឺ​សមត្ថកិច្ច​ថា ជនរងគ្រោះ​ស្រវឹង​ស្រា​បើកបរ​ម៉ូតូ​ធ្លាក់ទឹក​ព្រែក​បណ្ដាល​ឲ្យ​ស្លាប់​ខ្លួនឯង នៅ​ចំណុច​ព្រែក​ខ្លង​ចិក ក្នុង​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង។​

ក្រោយពី​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​ បានប្រគល់​ជូន​ក្រុម​គ្រួសារ​ជនរងគ្រោះ​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu