ឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូ(បើកបញ្ច្រាសទិសគ្នា ពីលិចទៅកើត)នៅផ្លូវលំក្រាលក្រួសក្រហម បានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិប្រិយ៍ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចចរាចរណ៍ស្រុកបានឲ្យដឹងថា ១- អ្នកបើកបរម៉ូតូMSX ឈ្មោះ ឃឹម តារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នល់ដាច់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (រងរបួសធ្ងន់) (ពាក់មួកសុវត្ថិភាព) បើកពីកើតទៅលិច បើកបរម៉ូតូម៉ាក MSX ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥គ្មានស្លាកលេខ។ ២-អ្នកបើកបរម៉ូតូ ហុងដាឌ្រីម ឈ្មោះ ខៃ ពិសិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិទទឹងថ្ងៃ ឃុំបេង ស្រុកបន្ទាយអំពិល (ស្លាប់) ពាក់មួកសុវត្ថិភាព បើកពីលិចទៅកើត បើកបរម៉ូតូម៉ាកហុងឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខ និងអ្នករួមដំណើម្នាក់ទៀតឈ្មោះ នឿន ស្រីឡែន ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិប្រិយ៍ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ រងរបួសធ្ងន់។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុ អ្នកបើកម៉ូតូ MSX ជិះមិនប្រកាន់ស្ដាំទៅបុកខាងមុខម៉ូតូឌ្រីម ពីក្រោយតែម្តង។
ពេលកើតហេតុ កម្លាំងប៉ុស្តិ៍ជាមួយកម្លាំងជំនាញចរាចរណ៍ស្រុក បានចុះធ្វើកាវាស់វែងកន្លែងកើតហេតុ។ ចំណែកវត្ថុតាងទាំងពីរ កម្លាំងនគរបាលចរាចរណ៍ស្រុកបានយកមករក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីរៀបចំនីតិវិធីបន្ត៕
Source: Kampuchea Thmey Daily
0 Comments