រតនគិរី ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានទទួលជួប លោក Amphay Kindavong ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ក្នុងឱកាសដែលលោកបានដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅខេត្តរតនគិរី។
ក្នុងជំនួបពិភាក្សានេះ លោកឯកអគ្គរដ្ឋទូតឡាវ លោកអភិបាលខេត្តរតនគិរី បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរវាងខេត្តរតនគិរី និងខេត្តជាប់ព្រំដែនកម្ពុជារបស់ប្រទេសឡាវ ព្រមទាំងបានជំរុញកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អបន្ថែមទៀត។
ទន្ទឹមគ្នានេះផងដែរ លោកអភិបាលខេត្តរតនគិរីបានជម្រាបជូនលោកឯកអគ្គរដ្ឋទូតឡាវ អំពីភូមិសាស្ត្រខេត្តរតនគិរី ដែលបានបញ្ជាក់ថា ខេត្តរតនគិរី បានបង្កើតឡើងនាឆ្នាំ១៩៥៩ ដែលបរិបទពេលនោះកម្ពុជាកំពុងប្រឈមបញ្ហាសង្គ្រាមពុំមានការអភិវឌ្ឍអ្វីឡើយ ទើបតែការក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ខេត្តរតនគិរី និងមានការអភិវឌ្ឍន៍គ្រប់វិស័យ និងបានកំពុងបន្តកសាងផ្លូវពីទីរួមភ្ជាប់ទៅស្រុកផ្សេងៗ និងព្រំប្រទល់ឡាវ ក្នុងនោះផងដែរ ក៏បានពិនិត្យលើការបើកច្រកទ្វារព្រំដែនទ្វេភាគី ជាមួយខេត្តអត្តពលិក។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលប្រទេសទាំងពីរបានប្រារព្ធធ្វើឡើងព្រមគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ បានសម្ដែងនូវក្តីអបអរសាទរ និងជូនពរទៅវិញទៅមក និងប្ដេជ្ញាបន្តការសាមគ្គីភាព កិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អរវាងខេត្តក្នុងតំបន់៕
Source: Kampuchea Thmey Daily
0 Comments